Thursday, April 21, 2016

លោកជំទាវ បាន ស្រីមុំ ចាត់កម្លាំង​ក្រុម​ការងារ ចុះសិក្សា​ទីតាំង ជីកអណ្តូងទឹក​ចំនួន០៤ ជូន​ប្រជាពលរដ្ឋ ដែល​កំពុងខ្វះ​ទឹកប្រើប្រាស់

ដោយមើលឃើញមានកង្វះទឹកនិងតម្រូវប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នារដូវក្តៅនេះ នៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នេះ លោកម៉ី វុទ្ធារ៉ា ក្នុងនាមលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះសិក្សាទីតាំងអណ្តូងចំនួន៤ទៀត បន្ទាប់ពីបានខួងអណ្តូង២រួច ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវ បាន ស្រីមុំដែលទីតាំង២ស្ថិតក្នុងភូមិសួស្តី និង២ទីតាំងទៀតស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។




No comments:

Post a Comment