Wednesday, September 02, 2015

រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន ២លានដុល្លារ បន្ថែមលើថវិកា ៣,២ លានដុល្លារ ដែលបានសម្រេចផ្តល់ឲ្យ មន្ទីរពេទ្យគន្ធបុប្ផារួចហើយ នៅឆ្នាំ២០១៥នេះ

ដើម្បីទ្រទ្រង់​ ចីរភាពប្រតិបត្តិកា​ររបស់មន្ទី​រពេទ្យគន្ធបុប្ផា​ និងដោយមាន​ការគាំទ្រពីសំ​ណាក់ ​សម្តេចតេជោនា​យករដ្ឋមន្រ្តី ​ឯកឧត្តមបណ្ឌិត ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ ក្នុងឱកាសដំណើរទស្សនៈកិ​ច្ចនៅមន្ទីរ​ពេទ្យគន្ធបុប្ផាភ្នំ​ពេញ នៅថ្ងៃទី០២ ​ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៥​ រាជរដ្ឋាភិបាល​នឹងបង្កើន​ថវិកាវិភាគ​ទានជាសាច់​ប្រាក់ចំនួន​ ២លានដុល្លារ​អាមេរិក បន្ថែម​លើថវិកាវិភាគ​ទានជាសាច់ប្រាក់ ​៣,២ លានដុល្លារ​អាមេរិក ​ដែលបានសម្រេច​ផ្តល់ឱ្យមន្ទីរពេ​ទ្យរួចហើយ ​ហើយនឹងបង្កើន​ថវិកាវិភាគ​ទានជាសាច់ប្រា​ក់រហូតដល់៦​លានដុលា្លរ​អាមេរិក ​នៅឆ្នាំ២០១៦។ នៅពេលខាងមុខ​ រាជរដ្ឋាភិបាល ​នឹងខិតខំពិនិត្យ ​លទ្ធភាពពង្រឹងកា​រគាំទ្រដល់​មន្ទីរពេទ្យគន្ធបុ​ប្ផាជាបន្តទៀត និ​ងស្វែងរកវិធី​សាស្រ្តសមស្របសំ​ដៅរក្សាមន្ទីរ​ពេទ្យគន្ធបុប្ផាជាម​ន្ទីរពេទ្យរ​ដ្ឋប្រកបដោយស្ត​ង់ដារសេវាសុខភាពគំរូ​។

គួរបញ្ជាក់​ថាដំណើរទស្សន​កិច្ច នៅមន្ទីរ​ពេទ្យគន្ធបុ​ប្ផាភ្នំពេញនៅថ្ងៃនេះ ​ក៏ធ្វើឡើង​ដើម្បីពិនិត្យ​មើលអំពីស្ថានភាព​នៃការផ្តល់សេ​វាសុខាភិបាល ​និងថែទាំសុ​ខភាព ​ព្រមទាំងកិច្ច​ដំណើរការ​ និងការគ្រប់គ្រង​មន្ទីរពេទ្យគន្ធ​បុប្ផាភ្នំពេញ ​ដែលជាមន្ទីរពេទ្យដ៏​សំខាន់មួយផ្តល់​សេវាសុខភាព​ ជាពិសេស​ជូនកុមារកម្ពុជា ប្រកប​ដោយស្តង់ដា​រគំរូខ្ពស់ ​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា។ ​ឆ្លៀតក្នុងឱកាសនោះ ​ឯកឧត្តមរ​ដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន​ បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះ លោ​កវេជ្ជបណ្ឌិត ​ប៊ិត រិចឆ្នី​ ដែលបានបរិច្ចាគ​ទាំងកម្លាំងកាយ ​និងកម្លាំងចិត្ត​ ដើម្បីប្រមូលមូល​និធិកសាង ​និងដឹកនាំ​គ្រប់គ្រងមន្ទីរពេទ្យគ​ន្ធបុប្ផាភ្នំពេ​ញ និងមន្ទីរ​ពេទ្យជ័យវរ័្មនទី៧ ​ក្នុងរយៈពេលជាង ​២៣ឆ្នាំកន្លងមក​ ព្រមទាំងថ្លែង​នូវការអរគុណ ​និងកោតសរសើរចំពោះលោ​កគ្រូ អ្ន​កគ្រូវេជ្ជបណ្ឌិត ​និងបុគ្គលិក​នៃមន្ទីរពេទ្យគន្ធបុ​ប្ផាទាំងអស់ ​ដែលបានខិតខំបំ​ពេញភារកិច្ច​ប្រកបដោយកា​រទទួលខុ​សត្រូវ ​និងវិជ្ជាជីវៈ​ខ្ពស់។ ​

មកទល់បច្ចុប្បន្ន ​មន្ទីរពេទ្យគន្ធបុប្ផា​សម្រេចសមិទ្ធិ​ផលជាច្រើនក្នុ​ងវិស័យសុខាភិបាល ​រួមមាន៖ ​១-ការផ្តល់ប្រឹក្សាវេជ្ជសាស្រ្ត​ដល់អ្នកជំ​ងឺកុមារ ​ចំនួន១៤,៥​ លាននាក់។ ​២-ការផ្តល់ការព្យាបា​លជាសះសើ្បយ​ដល់កុមារចំនួន១,៦ ​លាននាក់ដែ​លមានជំងឺធ្ងន់ធ្ងរ​។ ៣-ការផ្តល់ថ្នាំវ៉ាក់​សាំងការពារជំងឺ​រលាកខួរក្បាលដ​ល់កុមារប្រមាណ ​៥០០ នាក់ក្នុង​មួយថ្ងៃ។ ៤​-ការផ្តល់សេវាពិនិត្យ​ផ្ទៃពោះដល់ស្រ្តីមាន​ផ្ទៃពោះ និងការ​ផ្តល់សេវាសម្រាល​មាតុភាព។​

កន្លងមក​ រាជរដ្ឋាភិបាល​បានយកចិត្ត​ទុកដាក់ និងផ្តល់​ការទ្រទ្រង់​ចំពោះសកម្មភាព​របស់មន្ទី​រពេទ្យគន្ធបុប្ផាភ្នំពេញ ​និងមន្ទីរពេទ្យជ័​យវរ្ម័នទី៧ ​ជាបន្តបន្ទាប់​ជាពិសេស ​នៅក្នុងឆ្នាំ២០១៥​ រាជរដ្ឋាភិបាល​បានចូលរួមប​ដិភាគថវិកា​ប្រមាណ ៦​,៥​លានដុល្លារអាមេ​រិកក្នុងនោះ៖ ​១.មន្ទីរពេទ្យគន្ធបុ​ប្ផាភ្នំពេញចំនួន​ ២១ ៩៧៣​ លានរៀល ​(ប្រមាណ៥,​៤លានដុល្លាអាមេរិក​), បៀវត្សបុគ្គលិ​កក្របខ័ណ្ឌ១៤២នាក់​ នៅមន្ទីរពេទ្យគន្ធបុប្ផា​ភ្នំពេញចំនួន​ ១ ១៣៦ ​លានរៀល ​(ប្រមាណ២៨០​ ០០០ ដុល្លារអាមេរិក)​, ចំណាយ​ដំណើរការចំនួន ៧ ​៩៧៧ លានរៀល(​ប្រមាណ១,៩​លានដុល្លារអាមេរិក)​ និងជំនួយសង្គម​ (ជំនួយប្រ​ជាជនសម្រាកពេទ្យ)​ ចំនួន ​១២ ៨៦០​ លានរៀល(​ប្រមាណ៣,២លានដុ​ល្លារអាមេរិក)​។ ២. ចំណាយ​ដំណើរការមន្ទីរពេទ្យជ័​យវរ្ម័នទី​ ៧ ខេត្តសៀ​មរាបចំនួន​ ៤ ៥៦​០ លានរៀល(​ប្រមាណ១,១​ លានដុល្លារ​អាមេរិក)​ សម្រាប់អគ្គីសនី ​និងទឹក។​

ជារួមរា​ជរដ្ឋាភិបាល​ យល់ច្បាស់លាស់​នូវសារៈសំខាន់​នៃការលើក​កម្ពស់គុណភាព ​និងការអភិ​វឌ្ឍប្រព័ន្ធសុខាភិបាលសំ​ដៅផ្តល់សេវា​ថែទាំសុខភាព​សមស្របដល់​ប្រជាពលរដ្ឋ។​ នៅក្នុងស្មារតីនេះ ​គោលនយោបាយគ្រ​ប់គ្រងហិរ​ញ្ញវត្ថុសាធារណៈស​ម្រាប់ទ្រទ្រង់​វិស័យសុខាភិបាល ​គឺផ្តោតលើអា​ទិភាពបីចំណុច​សំខាន់គឺ៖ ១​) បង្កើនទំហំថ​វិកាសម្រាប់វិ​ស័យសុខាភិបាល​ ២) បង្កើនប្រសិទ្ធភាព​នៃការវិ​ភាជន៍ឱ្យចំគោលដៅ ​និងមុខចំណាយ ៣​) បង្កើនប្រសិទ្ធភាព​ក្នុងផ្នែកប្រតិបត្តិការ​ឱ្យទទួលលទ្ធ​ផលស្របតាមទំ​ហំនៃថវិកាចំ​ណាយ៕








No comments:

Post a Comment