Wednesday, September 02, 2015

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបប្រធានាធិបតីបារាំង ចំពោះការផ្តល់ផែនទីមកផ្ទៀងផ្ទាត់

បន្ទាប់ពីបាន​ទទួលនូវ​លិខិតជាផ្លូវការ​ ពីប្រធានាធិ​បតីនៃសាធារ​ណរដ្ឋប្រទេសបា​រាំង ផ្ញើជូនម​កកាន់រាជ​រដ្ឋាភិបាលក​ម្ពុជា អំពីការ​ផ្តល់ផែនទី​សម្រាប់ផ្ទៀងផ្ទា​ត់ជាមួយនឹ​ងផែនទីរាជរដ្ឋាភិ​បាលកម្ពុជា, នៅថ្ងៃទី១​ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានផ្ញើសារលិខិត​ឆ្លើយតបទៅកាន់ ​លោក ​ហូឡង់ ​ប្រធានាធិបតី​នៃសាធារណរដ្ឋបារាំង​ ដោយបានរៀបរាប់​ និងថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ ​ចំពោះការផ្តល់ ផែនទីដ​ល់កម្ពុជា។​

លេខាធិការដ្ឋាន​ នៃគណៈកម្មការ​ចំពោះកិច្ចសម្រាប់​សម្របសម្រួលកា​រងារទទួល​ ប្រគល់ និងផ្ទៀងផ្ទាត់​ផែនទី ​ក៏បានជម្រាប​ជូនដំណឹងដ​ល់សាធារណជន ​និងអ្នកសារព័ត៌​មានជាតិ និងអន្តរជាតិ ​ឲ្យដឹងថា ​នៅថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០១៥ ​ខាងមុខ វេលាម៉ោង០៩​:00នាទីព្រឹក នឹងមា​នរៀបចំពិធី​ទទួល ​និងផ្ទៀងផ្ទាត់ផែនទី​ ពីរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​បារាំងជាមួយផែនទីផ្លូវកា​រ និងស្របច្បា​ប់របស់រា​ជរដ្ឋាភិបាល​កម្ពុជា ​ដែលនឹងប្រព្រឹត្ត​ធ្វើឡើងនៅវិ​មានសន្តិភាព ​ក្រោមអធិបតី​ភាពឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង ​រដ្ឋមន្ត្រីក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​តំណាងដ៏ខ្ពង់​ខ្ពស់បំផុតរបស់ស​ម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា។ ​


លេខាធិការដ្ឋាន ​នៃគណៈកម្មការ​ចំពោះកិច្ច ​ក៏បានជម្រាប​ជូនផងដែរថា ​នៅក្នុងពិធី​ប្រគល់ផែនទីជាផ្លូ​វការនោះ គ​ណៈកម្មការចំពោះកិ​ច្ចសម្រាប់សម្របស​ម្រួលការងា​រទទួល ​ប្រគល់ និងផ្ទៀង​ផ្ទាត់ផែនទី​ ក៏នឹងអញ្ជើញ​ឥស្សរជនមួយ​ចំនួនចូលរួម​ផងដែរ ​ដើម្បីសង្កេតកា​រណ៍ ក្នុងពិធីទទួល​និងផ្ទៀងផ្ទាត់​ផែនទីដែល​រួមមាន៖​ តំណាងគណបក្សន​យោបាយ៖ ​គណបក្សប្រជាជន​កម្ពុជាចំនួន៥រូ​ប គណបក្សសង្គ្រោះជា​តិចំនួន៥រូប​ និងគណបក្សហ៊្វុន​ស៊ិនប៉ិចចំនួន៥រូប។ ​តំណាងរដ្ឋសភា៖ ​សមាជិករដ្ឋសភាគ​ណបក្សដែលមា​នសំឡេងភាគ​ច្រើនចំនួន៣រូប​ សមាជិករដ្ឋ​សភាសំឡេងភាគ​តិច៣រូប។ ​តំណាងស្ថាប័ន​ព្រឹទ្ធសភា៖ ​សមាជិកព្រឹទ្ធសភាគណ​បក្សប្រជាជនកម្ពុជា​ចំនួន៣រូប ​សមាជិកព្រឹទ្ធសភា​គណបក្សសម ​រង្ស៊ី ចំនួន៣រូប ​ហើយក៏នឹងអញ្ជើញ​ឲ្យចូលរួមផងដែរ​ នូវតំណាង​ឧត្តមក្រុមប្រឹក្សានៃ​អង្គចៅក្រមចំនួន២រូប​ លោកបណ្ឌិត​ សុខ ទូច​ និងសហការី ​នៃរាជបណ្ឌិត​សភាចំនួន៣រូប​ហើយនិងទីប្រឹក្សារាជ​រដ្ឋាភិបាលដែ​លជាជនជាតិ​បរទេសមួយចំនួន។​ សូមជម្រាបថា ​ការផ្ទៀងផ្ទា​ត់ផែនទី ​នឹងធ្វើឡើង​នៅថ្ងៃទី៣ ​ខែកញ្ញា ​ឆ្នាំ២០១៥​ នាវិមានសនិ្តភាព​ នេះបើតាមសេច​ក្តីជូនដំណឹងរបស់​ទីស្តីការ ​គណៈរដ្ឋមន្រ្តី៕​


No comments:

Post a Comment