Wednesday, September 02, 2015

ទស្សនៈដោយ៖ សួន ចំរើន, លោក សម រង្ស៊ី ជាប្រភេទអ្នកនយោបាយ «ចាប់ដៃជាន់ជើង»

បរិបទសង្គម​ខ្មែរតែងឲ្យតម្លៃ ​ឬមិនឲ្យត​ម្លៃមនុស្ស ​អាស្រ័យលើ ​អាក្បកិរិយា ​និងទង្វើដែលស្តែងចេញ​ពីសកម្មភាព​ ស្របគ្នាជា​មួយនឹងពាក្យសម្តី។ ​ប៉ុន្តែ ​សម្រាប់ជំពូក​មនុស្សដែលស្តែង​ចេញនូវការ​និយាយផ្សេង ​ធ្វើសកម្មភាព​ផ្សឹងវិញនោះគឺ​មិនត្រូវបាន​សង្គមចាត់​ទុកថាជាមនុស្សថ្លៃ​ថ្នូរនោះទេ។​ យ៉ាងណាមិញ ​មនុស្សដែលនិ​យាយល្អ ​និយាយពិរោះ ​តែធ្វើអាក្រក់ ​ឬមិនធ្វើតាម​អ្វីដែលខ្លួន​បានសន្យានោះ ​ត្រូវបានសង្គម​ខ្មែរចាត់ទុកថា​ជា «មនុស្សមានចិត្ត​ជាទេវទត្ត​ មាត់ជាទេវតា​» ។ ក៏ដូចគ្នានេះដែរ​ ចំពោះមេដឹកនាំ ​ប្រសិនបើក្នុងស​ភាពមួយដែលដៃ​គូបាននិយាយល្អ ​និងធ្វើអំពើល្អចំ​ពោះខ្លួន ​ឬនិយាយល្អក្នុ​ងកិច្ចព្រមព្រៀ​ងជាមួយគ្នាហើយ ​តែបែរជាលួ​ចវាយប្រហារដៃ​គូពីក្រោយខ្នងវិញ ​គេហៅថាជាប្រ​ភេទមេដឹកនាំ​ក្បាលខូច ​ឬជាអ្នកនយោបា​យប្រភេទ ​«ចាប់ដៃជាន់ជើង»

 ក្រោយពេល​មានកិច្ចព្រម​ព្រៀងនយោបាយថ្ងៃ​ទី២២ ខែកក្កដា ​ឆ្នាំ២០១៤​ និងការបង្កើតឡើងនូវ​ «វប្បធម៌សន្ទនា» ក្នុងឆ្នាំ២០១៥ ​រវាងមេគណបក្សកា​ន់អំណាច ​និងមេគណប​ក្សប្រឆាំងរួចមក​ ទាំងពីរនា​ក់បានប្ដេជ្ញាថា ​ត្រូវតែដោះស្រាយប​ញ្ហានយោបាយ ​និងបញ្ហាជា​តិដោយសន្តិវិធី​ តាមរយៈការ​សន្ទនា ​និងចៀសវាងឲ្យ​បាននូវ​« វប្បធម៌ចាប់ដៃ​ជាន់ជើង» គ្នានេះ។
ចាប់ពីពេលនោះមក ​គេសង្កេតឃើញ​លោក ហ៊ុន​ សែន ដែលជាមេ​បក្សកាន់អំណាច​បានព្យាយាមម្តង​ហើយម្តងទៀត​ ក្នុងការរក្សា​ទំនាក់ទំនងល្អ​រវាងគណបក្សទាំ​ងពីរឲ្យកាន់តែមានភាពស្និ​តស្នាល ​ដើម្បីរួមគ្នាអ​ភិវឌ្ឍន៍ប្រទេស។ ​ជាក់ស្តែងចាប់​ពីពិធីបុណ្យចូល​ឆ្នាំខ្មែរ នៅខែមេសា ​រហូតមកដល់​ខែកក្កដា​ ឆ្នាំ២០១៥​ លោក ហ៊ុន សែន ​ បានបង្កើត​ព្រឹត្តិការណ៍ប្លែកៗជាច្រើន​ដើម្បីបង្កើន​ភាពស្និតស្នាលជា​មួយលោក​ សម រង្ស៊ី​ ក្នុងន័យលើកស្ទួ​យនូវអ្វីដែលបាន​ចុះកិច្ចព្រមព្រៀងជា​មួយគ្នាកន្លងមក​។

រឿងដែល​លេចធ្លោជាង​គេនោះ គឺលោក ​ហ៊ុន សែន ​បានបន្ទន់ឥរិយាបថ​យ៉ាងខ្លាំងក្នុង​ន័យបង្រួបបង្រួមជាតិ​ ធ្វើការជាមួយ​គ្នាដើម្បីអភិវឌ្ឍប្រទេស ​និងដើម្បីប​ង្កើននូវការ​ទុកចិត្តគ្នាដោយឈរលើ«​វប្បធម៌សន្ទនា» រវាងបក្ស​កាន់អំណាច ​និងបក្សប្រឆាំង ​ហើយក៏ដើម្បីបង្ហាញសហគមន៍ជាតិ​ និងអន្តរជាតិ​ ពីការប្ដេជ្ញាចិត្ត​អនុវត្តគំនិតផ្ដួ​ចផ្ដើមនេះផងដែរ។​
 ការចូលរួម​ក្នុងពិធីអង្គរ​សង្ក្រាន្តយ៉ាង​ល្អូកល្អិន ​និងសប្បាយរីក​រាយរួមគ្នា, ​ការចូលរួមពិធីជួបជុំជា​មួយពលករ​ខ្មែរនៅប្រទេស​ម៉ាឡេស៊ី នា​ពេលកន្លងមក​ និងថ្មីៗបំផុតនេះ ​គ្រួសាររបស់លោក  ​   ហ៊ុន សែន ​និងលោកសម ​រង្ស៊ី បានបង្កើ​តឱកាសពិសាបាយ​ជុំគ្នានៅសណ្ឋាគារកាំ​បូឌីយ៉ាណា កា​លពីថ្ងៃទី១១ ​ខែកក្កដា ​២០១៥ ដែលក្នុងនោះក៏​បានបង្ហាញភាពស្និទ្ធស្នាល​តាមរយៈការថតរូប​ទុកជាអនុស្សាវរីយ៍​ជាមួយគ្នាទៀតផង។​
ប៉ុន្តែ ការព្យា​យាមធ្វើនូវអំពើ​ល្អរបស់លោក ​ហ៊ុន សែន ​ទាំងប៉ុន្មាន ​ត្រូវបានប្រជាព​លរដ្ឋមើលឃើញថា​លោក សម​ រង្ស៊ី យកមកធ្វើ​ជាការកេងចំណេញន​យោបាយសម្រា​ប់ខ្លួនឯងនិងគណ​បក្សទៅវិញ។​
ក្រោយពីមា​នព្រឹត្តិការណ៍ជួ​បជុំគ្នាជាបន្តប​ន្ទាប់រួចមក​ លោក សម រង្ស៊ី ​បែរជាយកវេ​ទិកានោះទៅបក​ស្រាយជាមួយ​អ្នកកាសែតថា​ លោក ហ៊ុន ​សែន ហាក់បីដូចជា​ដឹងខ្លួនជាមុន​ថានឹងចាញ់ឆ្នោត ​ដូច្នេះ ត្រូវរៀបចំកា​រផ្ទេរអំណាច​ឲ្យគណបក្សសង្គ្រោះជាតិ ​ដោយសន្តិវិធី  ដែលប្រ​ការនេះជាកា​រកេងចំណេញ​ខាងនយោបាយលើ​គូសន្ទនា ​និងមិនមែន​ជាទឹកចិត្តស្មោះ ភាតរភាព ​សុឆន្ទៈ ​របស់អ្នកនយោ​បាយឡើយ។ ​

ប្រជាពល​រដ្ឋក៏បាន​សង្កេតឃើញ​ផងដែរថា ​រឿងបញ្ហាព្រំដែន​កន្លងមក​  គឺលោក ស​ម រង្ស៊ី មិនបាន​ធ្វើសកម្មភាព​ចេញមុខជាចំ​ហរទេ តែហាក់​ដូចជាមានការប​ញ្ជាកូនចៅពីក្រោយឲ្យធ្វើ​សកម្មភាពអុ​កឡុក ញុះញង់​ប្រជាពលរ​ដ្ឋទៅតវ៉ានៅតាម​ព្រំដែន និងបំភ្លៃកា​រពិតលើបញ្ហាផែនទី ​ហើយយក​លេសថា ​ជាការសម្តែងម​តិរបស់កូនចៅ ​មិនបានទាក់ទង​នឹងការបញ្ជារបស់មេ​បក្សទេ ​ហើយពេលខ្លះបា​នសារភាពទៀតថា ​គ្រប់គ្រងកូន​ចៅមិនបាន និយាយ​មិនស្តាប់ ​។ល។

 ចំណុចមួយទៀត ​ដែលធ្វើឲ្យលោក ​ហ៊ុន សែន​ កាន់តែក្តៅស្លឹ​កត្រចៀកនោះគឺ​ការឃុបឃិតគ្នាប្រើឯកសារ​សាធារណៈក្លែង​ ស្តីពីសន្ធិសញ្ញា​រវាងកម្ពុជា​-វៀតណាម ​ថ្ងៃទី២៨ ​ខែកុម្ភៈ ឆ្នាំ១៩៧៩ ​ហើយបានធ្វើ​ការផ្សព្វផ្សាយ ​និងធ្វើអត្ថាធិប្បាយ​បំភ្លៃការពិត​ របៀបញុះញ​ង់ ពេញប្រព័ន្ធ​បណ្តាញផ្សព្វ​ផ្សាយសង្គម ​( Face book ) ធ្វើឲ្យមានការ​យល់ច្រឡំពី​ប្រជាពលរដ្ឋ​ និងសាធរណៈមតិ។​

ប្រការនេះបា​នធ្វើឲ្យលោក​ ហ៊ុន សែន​ ប្រតិកម្មតប​វិញយ៉ាងចាស់ដៃ ​ដោយលោកចាត់​ទុកថាសកម្ម​ភាពទាំងនោះគឺ​ជាការមើល​ស្រាលដល់កិត្តិយ​សគ្រួសារ ​និងគណបក្សន​យោបាយរបស់​លោក ហើយ​ក៏បានព្រមាន​ជាញយដង​ លុបចោល​នូវវប្បធម៌​សន្ទនា។
​ដូច្នេះ ក្នុង​នាមជាអ្នក​ដឹកនាំ លោក ​សម រង្ស៊ី​ មិនគួរក្លា​យខ្លួនជាមនុស្សដែ​លគ្មានភាព​ស្មោះត្រង់ចំពោះដៃគូខ្លួន​ និងប្រជាពលរដ្ឋ​បែបនេះទេ។ ​ម្យ៉ាងទៀត ​ ជារឿយៗ មេដឹក​នាំរូបនេះតែងតែគេច​វេសទៅក្រៅប្រ​ទេសយករួចខ្លួន​ នៅពេលដែលស​កម្មជន​ និងអ្នកគាំទ្រ ​កំពុងរងគ្រោះដោ​យសារការដឹកនាំរ​បស់ខ្លួន។​ ចរិតខ្លាច​ កំសាកមិនហ៊ានទ​ទួលខុស​ត្រូវចំពោះមុខសភាពការណ៍រ​បស់លោក ​សម រង្ស៊ី ​គឺជាទម្លាប់​អាក្រក់បំផុត​ដែលធ្វើឲ្យអ្នកគាំ​ទ្រមិនអាចជឿជាក់​លើការដឹក​នាំរបស់លោក​បានឡើយ។​


យើងសូម​អំពាវនាវឲ្យលោក ​សម រង្ស៊ី ​បញ្ឈប់នូវការប្រើក​លល្បិចនយោបាយរបៀប ​«ចាប់ដៃជាន់ជើង​» ដូចដែលមេដឹក​នាំប្រទេសថៃ​ធ្លាប់បានធ្វើចំពោះ​មេដឹកនាំកម្ពុជាក​ន្លងមក ហើយបង្ហាញ​នូវទស្សនៈជា​វិជ្ជមានរបស់ខ្លួន​ក្នុងការរួបរួម​ឯកភាពជាតិ​ ដើម្បីរក្សាស​ន្តិសុខ សណ្ដាប់​ធ្នាប់សង្គមការ​ អភិវឌ្ឍប្រកប​ដោយនិរន្តរភាព​ និងសុខដុមរមនា៕​

No comments:

Post a Comment