Wednesday, September 02, 2015

ឯកឧត្តម អ៊ុំ សំអាន ទទួលស្គាល់ថាផែនទីនៅបណ្ណាល័យសភាអាមេរិក ដូចគ្នានឹងផែនទីរបស់រាជរដ្ឋាភិបាលដែរ

យោងតាមទំព័រ ​ ហ្វេសប៊ុក ​របស់ឯកឧត្តម​ អ៊ុំ សំអាន​ នៅព្រឹកថ្ងៃទី០២ ​ខែកញ្ញា ឆ្នាំ​២០១៥នេះ​បានឱ្យដឹងថា​ លោកអ៊ុំសំអាន​ បានសរសេរថា ​"ខ្ញុំទទួលព័ត៌​មានថា លោកបណ្ឌិត​ សុខ ទូច ​បានទទួលផែ​នទីរបស់ Library of congress ពីរដ្ឋាភិបាល និង​ផ្ទៀងផ្ទាត់ផែនទី​នោះ ជាមួយផែន​ទីរដ្ឋាភិបាលរួ​ចហើយគឺដូចគ្នា​។ លោក ​វ៉ា គឹមហុង និងលោក​ ហោ ណាំហុង​ ក៏បានមាន​ប្រសាសន៍ថា ​រដ្ឋាភិបាល​ទទួលបានផែន​ទីពី Library of congress ១០ ឆ្នាំហើយ ​និងនិយាយថា​ ផែនទីដែល​ខ្ញុំទទួលបាន​ដូចគ្នានឹងផែនទី​រដ្ឋាភិបាល។ ​ដូច្នេះ ខ្ញុំយល់ថា ​ខ្ញុំពុំចាំបាច់​ផ្ញើរផែនទី ​ដែលខ្ញុំទទួល​បានពី Library of congress ​ជូនលោកបណ្ឌិត ​សុខ ទូច ​នោះទេ"។

​គួរបញ្ជាក់ថានៅ​ពេលនេះ ឯកឧត្តម ​អ៊ុំ សំអាន ​អ្នកតំណាង​រាស្ត្រគណបក្សស​ង្គ្រោះជាតិ កំពុង​ស្ថិតនៅសហ​រដ្ឋអាមេរិក ​និងបានប្រកាស​ទទួលស្គាល់ថា ​ផែនទីកម្ពុជា ​ដែលលោក​ទើបរកឃើញនៅ​បណ្ណាល័យសភា​អាមេរិក​ គឺដូចគ្នានឹងផែ​នទីរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ ដែលកំពុង​ប្រើប្រាស់សព្វ​ថ្ងៃក្នុងការ​បោះបង្គោល​កំណត់ព្រំដែនជា​មួយប្រទេស​វៀតណាម។​


ជុំវិញសំណុំរឿង​ ផែនទីនេះ ​រាជរដ្ឋាភិបាល​កម្ពុជា នឹងរៀប​ចំពិធីទទួល ​និងផ្ទៀងផ្ទាត់ផែនទី​ ដែលបារាំង​ទើបតែផ្តល់ឲ្យ ​ដើម្បីផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីផ្លូវការ ​និងស្រប​ច្បាប់របស់រាជ​រដ្ឋាភិបាលកម្ពុជា ​នៅព្រឹកម៉ោង ​៩ ថ្ងៃទី០៣ ​ខែកញ្ញា ​ឆ្នាំ២០១៥​ខាងមុខនេះ។​ គួររំលឹកដែរថា​ កាលពីថ្ងៃទី២០​ ខែសីហា ​ឆ្នាំ២០១៥ការ​ផ្ទៀងផ្ទាត់ផែនទី​កម្ពុជា មកពីអង្គការ​សហប្រជាជាតិ ​និងផែនទី​របស់រដ្ឋាភិបាល​កម្ពុជា គឺបង្ហាញ​លទ្ធផល​ថាដូចគ្នា៕ ​


No comments:

Post a Comment