Wednesday, September 02, 2015

ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម គឺមានកិច្ចសហប្រតិបត្តិការល្អ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រីក្រសួ​ងការបរទេស ​និងសហប្រតិ​បត្តិការអន្តរជាតិ ​បានមានប្រ​សាសន៍កាល​ពីយប់ថ្ងៃទី០១ ​ខែកញ្ញា ​ឆ្នាំ២០១៥​ ថា ទំនាក់ទំនង​រវាងប្រទេស​កម្ពុជា និងវៀត​ណាម គឺមាន​កិច្ចសហប្រតិបត្តិ​ការល្អ។​

 ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​បានលើកឡើងដូច្នេះ ​ក្នុងកម្មវិធីជួបជុំ ​សាទរខួប​ ៧០ ឆ្នាំ នៃទិវាបុណ្យជាតិ​របស់វៀតណាម ​រៀបចំដោយស្ថា​នទូតវៀតណា​ម ប្រចាំកម្ពុជា​ ដែលបានធ្វើ​ឡើង ​នៅសណ្ឋាគារ​ អ៊ីនធើកុងទីណង់តាល់ ​ក្នុងរាជធានី​ភ្នំពេញ កាលពីយ​ប់ថ្ងៃទី០១ ​ខែកញ្ញា ឆ្នាំ​២០១៥ដោយមានការ​ចូលរួមពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ​ឯកអគ្គរាជទូត​ ឯកអគ្គរ​ដ្ឋទូត ភារធារីទូត​ និងតំណាង​ស្ថានទូតនានា ​ប្រចាំនៅកម្ពុជា។​

 ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី បានលើក​ឡើងថា "យើង​តែងរួមដៃ​គ្នាតស៊ូដើម្បីឯ​ករាជ្យ អធិបតេយ្យភាព​ បូរណភាព​ទឹកដី សំខាន់ទំនាក់​ទំនងល្អ ​សហប្រតិបត្តិ​ការល្អ ប៉ុន្តែគោរពឯ​ករាជ្យគ្នា ​ទៅវិញទៅមក​ គោរពអធិបតេយ្យភា​ពទៅវិញទៅមក​ គោរពបូ​រណភាពទឹក​ដីគ្នាទៅវិញទៅ​មក"។​


លោកប្រមុ​ខការទូតកម្ពុជា ​ក៏បានបន្តថា ​កន្លងមក ​ប្រទេសយើង​ទាំងពីរ តែងតែ​ជួយគ្នាទៅ​វិញទៅមក​ ដើម្បីតស៊ូ​នូវឯករាជ្យរ​បស់ប្រទេស​រៀងខ្លួន៕​




No comments:

Post a Comment