Wednesday, July 15, 2015

អង្គការ ICAO សន្យាជួយពង្រឹងវិស័យអាកាសចរណ៏ស៊ីវិលកម្ពុជាឲ្យបានដល់ កំរិតស្តង់ដារគំរូមួយលើពិភពលោក

អង្គការ​អាកាស​ចរណ៍ស៊ីវិល​ពិភពលោ​កបង្ហាញ​ពីបំណង​ចង់ជួយ​ដល់វិស័​យអាកាសច​រណ៏ស៊ីវិល​កម្ពុជា​ ក្នុង​ការឈា​នទៅពង្រឹង​សមត្ថភា​ពឲ្យដ​ល់កំរឹត​ស្តង់ដារ​គំរូរមួ​យសម្រាប់​វិស័យអា​កាសចរ​ណ៏ពិភព​លោក។​

អគ្គលេខា​ធិការអង្គការ​អាកាសច​រណ៍ស៊ីវិល​ពិភព​លោក ​លោក ​Raymond Benjamin  បានជំ​រាបឯកឧ​ត្តមឧប​នាយករ​ដ្ឋមន្ត្រី  សុខ​​ អាន​ រដ្ឋមន្ត្រី ទ​ទួលបន្ទុកទី​ស្តីការគណៈ​រដ្ឋមន្រ្តី  នៅក្នុងជំ​នួបពិភាក្សាកា​រងារ​មួយនៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការ​គណៈរ​ដ្ឋមន្រ្តី​នារសៀល​ថ្ងៃទី ១៤ ខែ​ កក្កដា​ នេះថា ​លោកនឹង​ខិតខំជួ​យដល់​វិស័យ ​អាកាស​ចរណ៏​​ស៊ីវិល​កម្ពុជា​ឲ្យបានដ​ល់កំរឹត​ស្តង់ដារ​គំរូរមួយ​សម្រាប់​ពិភព​លោក ។ ​លោកបាន​ជំរាបជូន​ថា អង្គកា​រអាយកា​វ (ICAO)គឺ​​ជា​ផ្នែក​មួយនៃអង្គកា​រសហប្រ​ជាតិធ្វើ​ការ​ងារ​លើ​ការគ្រប់​គ្រងវិ​ស័យអាកា​សចរណ៏​ស៊ីវិលទូទាំ​ងពិភព​លោក ​ហើយ​កម្ពុជាក៏​ជាសមាជិ​កនៃអង្គ​ការអាយកា​វ(ICAO)នេះដែ​រ  ​ដែល​ក្នុងពេលក​ន្លងមកស្ថាប័​ន​អាយ​កាវ ​(ICAO)នេះ ​តែងបាន​សហការ​គ្នាយ៉ាងល្អ​ជាមួយ​អាកាសចរណ៏​ស៊ីវិល​កម្ពុជា  ដើម្បីរួម​ចំណែក​ដល់​កា​រអភិវឌ្ឍន៏​សង្គម និងសេ​ដ្ឋកិច្ចរបស់ក​ម្ពុជា ​។

លោកបា​នបន្តថា​សព្វថ្ងៃនេះ​លោកបាន​សម្លឹងឃើ​ញកម្ពុជា​គឺជាប្រទេស​ដែល​មាន​សក្តានុពល​ខ្ពស់ខាងវិស័យ​ទេសចរណ៏​​វប្បធម៌​  ហើយវិស័យ​អាកាសច​រណ៏​ស៊ីវិល​កម្ពុជា​​ កំពុងបាន​ដើរតួនាទី ជាឧបករណ៏​​យុទ្ធសាស្ត្រដ៏​សំខាន់​​បំផុតក្នុងការ​ជួយអភិ​វឌ្ឍន៏សេដ្ឋ​កិច្ច សង្គម​ តាមរយៈកា​រដឹក​ជញ្ចូន​។ដូច្នេះហើយ​បានជាលោ​ក​មាន​បំណង​បន្ត​ជួយ​ដល់អាកាស​ចរណ៏​ស៊ីវិល​កម្ពុជា​ទាំងការងា​របច្ចេកទេ​សការបណ្តុះប​ណ្តាល​ដល់មន្ត្រី​កម្ពុជា​លើការងាររដ្ឋ​បាលការ​គ្រប់គ្រង​ផ្សេងៗ ​ដើម្បី​​ពង្រឹង​សមត្ថភា​ពដល់អាកា​សចរណ៏​ស៊ីវិល​កម្ពុជា​ឲ្យបាន​ឈាន​ដល់​កំរឹតស្តង់​ដារ​គំរូរមួយ​  ​មានន័យថា​អង្គការ​អា​កាស​ចរស៊ីវិល​កពិភព​លោក គឺ​ចង់​​យកកម្ពុជា​ជាប្រទេស​គំរូសម្រាប់​វិស័យអាកាស​ចរណ៏​ស៊ីវិល លើពិភព​លោក​តែម្តង។

ឯកឧត្ត​បណ្ឌិតស​ភាចារ្យ​ សុខ​ អាន ​បាន​ថ្លែងអំណរ​គុណចំពោះ​លោកRaymond Benjamin    ដែល​បាន​សន្យា​បន្ត​សហ​ការជួយ​ពង្រឹង​វិស័យ​អា​កាស​ចរណ៏កម្ពុជាឲ្យ​កាន់តែ​មាន ស្តង់​ដា​រ​កំរិតខ្ពស់ក្នុង​ការទាក់ទាញ​ទេស​ចរណ៏​​រួមចំណែកអភិវឌ្ឍន៏​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន​លូតលាស់​បានលឿន​ទៅ​មុខ។

 ឯក.ឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី សុខ ​​អាន បានវា​យតម្លៃខ្ព​ស់ចំពោះកិច្ច​សហប្រតិ​បត្តិការ​រវាង អង្គកា​រអាកាសច​រណ៏ស៊ី​វិល​​អន្តរជាតិ​ និងអាកា​សចរណ៏ស៊ី​វិលកម្ពុជា​  ហើយកម្ពុ​ជានិងជំ​រុញលើកា​រពង្រឹង​កិច្ចសហការ​ជាបន្តទៅទៀ​ត  ដើម្បី​ភាពរីក​ចំរើននៃវិ​ស័យអាកា​សចរណ៏​នៅកម្ពុជា ​ដោយខិតខំ​បន្តពង្រីក នូវ​ទំនាក់ទំ​នង  ដើម្បី​ពង្រឹងសម​ត្ថភាព​របស់​អាជ្ញាធរអាកា​សចរ​ណ៏ស៊ីវិលក​ម្ពុជាឲ្យកា​ន់តែមាន​ ប្រសិទ្ធភា​ពប្រសើរ​ឡើងលើកា​រគ្រប់គ្រ​ង​រដ្ឋ​បាល​របស់ខ្លួន ។​

នៅក្នុង​ជំនួបនេះ​ភាគីទាំង​ពីរ ក៏បា​នពិភាក្សារ​ផ្លាស់ប្តូ​របទ​ពិសោធន៏ឲ្យ​គ្នាទៅវិ​ញ​ទៅមក  ​អំពីដំណើរការ​ប្រព្រឹត្ត​ទៅ​នៃអកាសចរណ៏ស៊ីវិល​កម្ពុជា ដោយ​បាន​បង្ហាញពី​ការ ពេញចិត្ត​ចំពោះកា​ររីកចំរើ​នខាងផ្នែក​រដ្ឋបាល​ ក៏ដូចជា​ការ​ងារបច្ចេក​ទេសរបស់​អាកាសចរណ៏ស៊ី​វិល​កម្ពុជា ​ដែល​បាន​និងកំ​ពុងគ្រប់​គ្រងការងា​រសព្វថ្ងៃនេះ។​

ភាគីទាំងពីរមានការចាប់អារម្មណ៏លើការសង្កេតឃើញអ្នកទេសចរណ៏ដែលមកកាន់កម្ពុជាទោះផ្លូ​វគោកក្តី​ផ្លូវទឹក​ក្តី​គឺមិន​ទាន់​​មាន​ទំហំច្រើននៅឡើយ​ទេ  ប៉ុន្តែការធ្វើ​​ដំណើរ​តាមផ្លូ​វអាកាស​ឃើញមាន​ជាលក្ខណៈ​​ទ្រង់​ទ្រាយធំ​ចំ​ណុច​នេះ ដែលយើង​អាចកំ​ណត់បាន​ថាវិស័យអាកាសចរណ៏ស៊ីវិលមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឈន៍សេដ្ឋកិច្ចសង្គមកម្ពុជា ​ដែលទាម​ទាឲ្យប្រឹងប្រែ​ងពង្រឹង​​ប្រសិទ្ធភាពវិ​ស័យនេះឲ្យ​បានរឹងមាំ​បំផុត។

គួ​របញ្ជាក់​ថាកម្ពុជា​ គឺជាប្រទេសមួ​យដែលមាន​សក្តានុព​លខ្លាំងខាង​ទេស​ចរណ៏​វប្បធម៌​គ្រាន់តែ​ខេត្តសៀម​រាប​តែមួយក​ម្ពុជាមានប្រា​សាទប្រវត្តិសាស្ត្រ​បុរាណ្យប្រមា​ណជាង​១០០     ហើយ​នៅ​​ទូទាំងប្រ​ទេសមាន​ប្រហែល​ជាង​១ពាន់ប្រាសា​ទបុរាណ។​

ដោយសារ​សក្តានុពល​នៃសម្បត្តិ​វប្បធម៌​រួមនិងកត្តា​សុខសន្តិភាព​ ស្ថេរភាព​នយោបាយល្អ ​ បានធ្វើ​ឲ្យកម្ពុ​ជា​ស្រូប​ទាញទេសចរណ៏​កើនឡើង​ជាបន្តបន្ទាប់​ តួយ៉ាង​នៅឆ្នាំ១៩៩៣ ​ កម្ពុជាទទួ​លបានទេ​សចរណ៏​តែប្រ​មាណ​១០០​ពាន់នាក់​តែប៉ុណ្ណោះ  ​ប៉ុន្តែមក​ដល់​ឆ្នាំ​២០១៤ ​ កម្ពុជាទទួ​លបានកំណើ​នទេសច​រណ៏រហូត​ដល់៤លាន​៥សែន​នាក់  ហើយ​រំពឹងថានៅ​ឆ្នាំក្រោយ​នេះ​នឹង​អាចឈា​នដល់៥​លាននាក់៕






No comments:

Post a Comment