Wednesday, July 15, 2015

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើ​ឲ្យ​បញ្ឈប់​ការ​សាង​សង់​សំណង់​ផ្សារ​ទំនើប​ដែល​បាក់​​ប្លង់សេ​ និង​រក​ដំណោះ​ស្រាយ​ជូនជន​រងគ្រោះ

នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង សំណង់​ បាន​ចេញ​សេចក្តី​ប្រកាស​ផ្ញើ​ជូន​លោក​អភិបាល នៃ​គណៈអភិបាល​ខណ្ឌ ពោធិ៍សែន​ជ័យ​​ ដើម្បី​ស្នើ​សុំ​ឲ្យ​​ធ្វើ​អន្តរាគមន៍ រក​ដំណោះ​ស្រាយ​ជូនជន​រងគ្រោះ​ និង​​​​ហាម​ឃាត់​ការ​សាង​សង់​អាគារ​ផ្សារ​ទំនើប ស្ថិត​នៅ​ក្បាល​ដី​លេខ ១១៣៩ ផ្លូវ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែល​ជា​កម្មសិទ្ធ​របស់​ឈ្មោះ​​ ទូច ប៊ុនធឿន ជាស្វាមី និង​អ្នកស្រី យ៉ង សុខា ជា​ប្រពន្ធ។
​ការ​ស្នើ​ឲ្យ​បញ្ឈប់​ការ​សាងសង់​សំណង់​ផ្សារ​ទំនើប និង​រក​ដំណោះ​ស្រាយ​ជូន​ជន​រងគ្រោះ​​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​ការ​បាក់​ពុម្ព​កំរាល​ប្លង់សេ សន្លឹក​ទីមួយ​ពេល​កំពុង​ចាក់​បេតុង​ សាង​សង់​ផ្សារ​ទំនើប​នោះ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​ម្នាក់​នៅ​នឹង​កន្លែង និង​កម្មករ​ពីរ​នាក់​ទៀត​រង​របួស​​បាន​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​។
សូម​អាន​សេចក្តី​ប្រកាស​​ខាង​ក្រោម​


No comments:

Post a Comment