Wednesday, July 15, 2015

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូនប្រធានាធិបតី បារាំង ហ្រ្វង់ស្វ័រ ហូឡង់ ពាក់ព័ន្ធនឹងរឿងផែនទី នៃព្រំដែនប្រទេសកម្ពុជា

នៅល្ងាចថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ២០១៥នេះ ​សម្តេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានផ្ញើលិខិត​សុំកិច្ចសហការ ​និងជំនួយពី​សំណាក់ប្រទេស​បារាំង​ លើកិច្ចការដ៏​មានសារៈសំខាន់​ជាទីបំផុត​សម្រាប់អធិបតេយ្យ​ និងបូរណភាព​ទឹកដី នៃព្រះរាជា​ណាចក្រ​កម្ពុជា។
ដោយសារ​តែប្រទេសបារាំង​ ជាអ្នកផលិត​នូវផែនទីបោន​ (Bonne) ខ្នាត ១/១០០.០០០ បោះពុម្ព​ដោយក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ ស្តីពីព្រំដែន​គោករវាង​ប្រទេសកម្ពុជា ​និង​ប្រទេសជិតខាង ​ជាពិសេស​ជាមួយ​នឹង​ប្រទេស​វៀតណាម​។​ សម្តេចបាន​ស្នើសុំ ​ឯកឧត្តម​ ហ្រ្វង់ស្វ័រ ហូឡង់ ​ប្រធានាធិបតី​បារាំង​ មេត្តាផ្តល់​ច្បាប់ចម្លង​នៃផែនទី​ខាងលើនេះ ​អមនឹង​អ្នកឯកទេស​ខាងផែនទី​មួយក្រុម​ ដើម្បីផ្ទៀងផ្ទាត់​ជាមួយនឹង​ផែនទីបោន​ ខ្នាត ១/១០០.០០០។
សូមអានលិខិត​ទាំងស្រុង​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី ​នៃកម្ពុជា​ផ្ញើជូនលោក FrancoisHollande ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង-->


No comments:

Post a Comment