Friday, July 10, 2015

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេស កម្ពុជា និងវៀតណាម បានឯកភាពគ្នាលើ៣ចំនុចសំខាន់ៗបន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ថ្ងៃ

យោង​តាមសេច​ក្តីប្រកាស​ព័ត៌មានរួម​ របស់គណៈ​កម្មការ​ចម្រុះខណ្ឌ​សីមា​ និងបោះ​បង្គោលព្រំដែន​គោកកម្ពុជា​-វៀតណាម​ វៀតណាម​-កម្ពុជា ​ចុះថ្ងៃ​ទី០៩ ​ខែកក្កដា ​ឆ្នាំ២០១៥ បាន​ឲ្យដឹងថា​ ភាគី​ទាំងពីរ​បានឯក​ភាពគ្នា ​លើចំនុច​សំខាន់ៗ​ចំនួន៣​ ដើម្បីជម្រុញ​ដល់ការ​ងារខណ្ឌ​សីមា ​និងបោះបង្គោល​ព្រំដែន​ រវាង​ប្រទេស​ទាំងពីរ​អាចបញ្ចប់​ទៅតាម​គោលដៅ និង​បញ្ចៀសឲ្យ​បាននូ​វអំពើហិ​ង្សាតាមព្រំ​ដែន។​

សេចក្តី​ប្រកាសព័​ត៌មានរួ​មនេះបាន​បញ្ជាក់ថា ​បន្ទាប់ពី​កិច្ចប្រ​ជុំរយៈពេ​ល៣ថ្ងៃនៅទី​ស្តីការគ​ណៈរដ្ឋម​ន្ត្រី នៃព្រះ​រាជាណាច​កម្ពុជា ​រវាងគណៈក​ម្មការច​ម្រុះខណ្ឌ​សីមា ​និងបោះប​ង្គោលព្រំដែ​នគោក​កម្ពុជា​-វៀតណាម​ វៀតណាម​-កម្ពុជា​ ក្នុងបរិ​យាកាស​ស្និត​ស្នាល ឈរលើ​មូលដ្ឋាន​ និងស្មារ​តីគោរពគ្នា​ទៅវិញ​ទៅមក​នូវឯករាជ្យ ​អធិបតេ​យ្យភាព ​និងបូរណភាព​ទឹកដីនៃ​ប្រទេស​នីមួយៗ​នោះ ​ទី១ប្រទេ​សទាំងពីរ ​បានទទួ​លស្គាល់ថា​ ការងារ​ខណ្ឌសីមា​ និងបោះ​បង្គោល​ព្រំដែនគោក ​រវាងប្រទេស​ទាំងពី​រ មានការ​ស្មុគស្មា​ញច្រើន ​ទោះជាភាគី​ទាំងពីរ​បានបោះ​បង្គោល​ព្រំដែន ​បានចំនួន​ប្រមាណ ​៨៣% រួចហើយ​ក៏ដោយ។​ ភាគីទាំ​ងពីរឯក​ភាពគ្នា​នឹងខិត​ខំបញ្ចប់​កិច្ចការព្រំ​ដែនឲ្យបាន​ចប់នាពេលខា​ងមុខ។​

ចំនុចទី២​ ភាគីទាំងពី​របានឯក​ភាពគ្នាអនុ​វត្តឱ្យបាន​ម៉ឺងម៉ាត់ ​តាមស្មារតី​នៃសេចក្តីប្រ​កាសព័ត៌​មានរួម​ ចុះថ្ងៃទី​១៧ ​ខែមករា ​ឆ្នាំ១៩៩៥ ​ស្តីពីការរ​ក្សាស្ថានភាព​បច្ចុប្បន្ននៅ​តាមបណ្តោយ​ព្រំដែន​ និងទី៣ ​ភាគីទាំងពី​រ បានឯ​កភាពឲ្យក្រុម​បច្ចេកទេស​ចម្រុះព្រំដែន ក៏ដូច​ជា អាជ្ញាធ​រពាក់ព័ន្ធ​តាមបណ្តាខេ​ត្តជាប់ព្រំដែ​ននៃប្រ​ទេសទាំង​ពីរ សហកា​រគ្នាដោះស្រាយ​ ឲ្យមាន​ប្រសិទ្ធភាព ​រាល់បាតុ​ភាព ​ដែលកើត​មានឡើង ​នៅតាមប​ណ្តោយព្រំដែន ​ដើម្បីទប់​ស្កាត់​ និងបញ្ចៀស​ការរីករាលដា​ល ដែល​នាំឲ្យប៉ះពា​ល់ដល់ទំ​នាក់ទំន​ងល្អ រវា​ងប្រទេសទាំ​ងពីរ​៕















































No comments:

Post a Comment