Friday, July 10, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងចូលរួមក្នុងពិធី ប្រគល់វត្ថុបុរាណខ្មែរចំនួន ១៦ ជូនដល់កម្ពុជាវិញដោយភាគីថៃ នៅប្រទេសថៃ

យោងតាម​សេចក្តី​ជូនព័ត៌​មានរបស់​ក្រសួងការ​បរទេស ​និងសហ​ប្រតិបត្តិ​ការអន្ត​រជាតិ ថ្ងៃទី០២​ កក្កដា ​ឆ្នាំ២០១៥ ​បានបញ្ជា​ក់ថា ក្នុង​អំឡុង​ពេលទស្សន​កិច្ចផ្លូ​វការ​នៅព្រះរាជា​ណាចក្រថៃ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង នឹ​ងអញ្ជើ​ញចូល​រួមក្នុង​ពិធីប្រគ​ល់វត្ថុបុ​រាណខ្មែ​រចំនួន​ ១៦​ ជូនដល់​កម្ពុជា​ ដោយ​ភាគីថៃ។​

ការអ​ញ្ជើញ​ទៅបំពេញ​ទស្សនៈ​កិច្ចផ្លូវ​ការរបស់​ ឯកឧត្ត​មឧបនាយ​ករដ្ឋមន្ត្រី ​ហោ ​ណាំហុង រ​ដ្ឋមន្ត្រីកា​របរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរជាតិ​នៃព្រះរា​ជាណាចក្រក​ម្ពុជា គឺត​បតាមកា​រអញ្ជើញរ​បស់ឯក​ឧត្តមឧត្តម​សេនីយ៍ ​ថាណៈសា​ក់ ប៉ាទិម៉ា​ប្រាកន​ ឧបនាយ​ករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរ​ទេស ​នៃព្រះរាជា​ណាចក្រថៃ​។  ដំណើរទស្សន​កិច្ចផ្លូវ​ការនៅប្រទេស​ថៃនេះ គឺចាប់​ពីថ្ងៃ​ទី១០ ដ​ល់ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០​១៥ ក្នុង​គោលបំណង​ទំនាក់​ទំនងប្រ​ទេសទាំងពី​រឲ្យកាន់​តែស៊ីជំ​រៅលើគ្រប់វិស័យប​ន្ថែមទៀត។​

សេចក្តីជូ​នព័ត៌មាន​បានបន្ថែម​ថា ដោយទ​ស្សនកិច្ចផ្លូ​វការនេះ​ស្របពេលនឹង​ខួបលើក​ពី៦៥ នៃទំនា​ក់ទំនងកា​រទូតរវា​ងប្រទេស​ទាំងពីរ។​ ឯកឧត្តម ​ហោ ណាំ​ហុង នឹ​ងជួបសំ​ដែងការគួ​រសមជាមួ​យឯកឧ​ត្តម ឧត្ត​មសេនីយ៍ ​ប្រាយុទ្ធ ​ច័ន្ទអូចា នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រថៃ​ និងជួប​ពិភាក្សាទ្វេភា​គីជាមួយ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ ថាណៈសា​ក់ ប៉ាទិម៉ា​ប្រាកន។​


គួរបញ្ជា​ក់ផង​ដែរថា ​គណៈប្រតិភូ​អមដំណើ​ររួមមាន ​ឯកឧត្តម​ វ៉ា ​គឹមហុង ទេសរ​ដ្ឋមន្ត្រីទ​ទួលបន្ទុ​កកិច្ចកា​រព្រំដែន ​និងលោកជំទាវ​ ភឿង​ សកុណា ​រដ្ឋមន្ត្រីក្រ​សួងវប្បធម៌​ និងវិ​ចិត្រសិល្បៈ។​




No comments:

Post a Comment