Friday, July 10, 2015

តាមចម្លើយសារភាពរបស់ជនត្រូវចោទ ទេព ឃួន នៅមុខតុលាការបានបញ្ជាក់ថា បុគ្គលនេះពិតជាមិនមែនមន្រ្តីរបស់ទីស្តីការគណៈរដ្ឋមន្ត្រីទេ

យោង​​តា​ម​​លិខិត​​ជូន​​​ដំណឹង​​របស់​ចៅក្រម​ស៊ើប​​អង្កេត​​សួរ​​សាលា​ដំបូងរា​ជធានីភ្នំ​​​​ពេញ
​​ជូន ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​បាន​អោយ​ដឹងថា
សាលារាជធានីភ្នំពេញ បានទួធ្វើចំណាត់​ការលើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៤៤៤ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ដែលមាជនត្រូចោទឈ្មោះ ទេព ឃួន ហៅ ពៅ ភេទប្រុស អាយុ ៤៩ឆ្នាំ សញ្ជាតិខ្មែរ ដែលត្រូវដាក់អោយស្ថិតក្រោមការពិនិត្យមើលពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចវិទ្យាល័យ ជាស៊ីម បឹងកេងកង ផ្លូវលេខ ៣៩២ ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ តាមបញ្ញាត្តិមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ។

រាល់ការសួរចម្លើយទៅលើជនត្រូវចោទទៅតាមនីតិវិធី ជនត្រូវចោទរូបនេះបានឆ្លើយសារភាពថា ខ្លួនមានមុខរបរ និង​តួ​នា​ទី​ជា​ម​ន្រ្តី​ជាប់​កិច្ច​ស​ន្យា​នៅនាយកដ្ឋានសិទ្ធមនុស្ស និងអង្គការក្រៅរ​​ដ្ឋាភិបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដូច្នេះហើយបានជាអត្តញ្ញានេះត្រូវបានយកមកប្រើប្រាស់ចំពោះមុខរបរ និង​តួនា​ទី​​របស់ជនត្រូវចោទចំពោះដីកាផ្សេងៗរបស់តុលាការ។ ប៉ុន្តែ​ក្រោយ​បាន​ទទួល​នូវ​លិខិត​​បដិសេធលេខ ០៦​ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​គណៈ​រដ្ឋមន្រ្តី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ រួចមកដើម្បីស្វែងរកការពិត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានធ្វើកាសាក​សួរចម្លើយជនត្រូវចោទឈ្មោះ ទេព ឃួន បន្ថែមទៀតពាក់ព័ន្ធទៅនឹងមុខរបរ និងតូ​នាទី​របស់​ជន​ត្រូវ​ចោទ​នេះ​នៅ​មណ្ឌល​កែប្រែទី១

លទ្ធផលនៃការសាកសួរ ជន​ត្រូ​ចោទ​រូប​នេះ​បាន​ឆ្លើយ​សារ​ភាព​ថា​ ខ្លួនមិមែនជាមន្រ្តីក្របខណ្ឌ ឬជាមន្រ្តីជាប់កិច្ចសន្យានៃទីស្តីការគណៈរដ្ឋមន្រ្តីទេ ការពិតគឺខ្លួនមានមុខងារ និង​តួនាទីជាប្រធានសមាគមសិទ្ធមនុស្សដើម្បីភិវឌ្ឍន៍ និងថែរក្សាកុមារកំព្រា ស្ត្រីក្រីក្រ ហៅកាតថា (សមាគម កូ.ភី.អេ) ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​លេខ ២០ZEថ ផ្លូវសុធារស  ភូមិទី២ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ជា​ផ្ទះ​របស់​ជន​ត្រូវ​ចោទ​តែម្តង​។ មូល​ហេតុ​ជន​ត្រូវ​ចោទ​ឆ្លើយ​ដូច្នេះ​ប្រាប់​អជ្ញាធរ​មាន​​សមត្ថ​កិច្ច​​ ក៏ព្រោះ​​តែខ្លូន​មាន​​បំណង​គម្រាម​ដល់​​អ្នក​​នៅកន្លែង​​កើត​ហេតុ​ និង​​ជន​​​រង​​គ្រោះ​​​កុំ​​អោយ​ហ៊ាន​​រក​រឿង​ខ្លួន​តែប៉ុណ្ណោះ ពេល​នេះ​ខ្លួន​ព្រម​ទទួល​កំហុស​ឆ្គង​នេះ​ទាំងស្រុង។


ហេតុដូច្នេះដើម្បីផលប្រយោជន៍ច្បាប់ ព្រម​ទាំង​មាន​ភស្តុ​តាង​ច្បាស់​លាស់​តាមរយៈ​លិខិត​បដិ​សេធ​លេខ ០៦ លបក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់​ទីស្តីការគណៈរដ្ឋមន្រ្តី និង​​ចម្លើយ​​សារ​​ភាព​​របស់​​ជន​​ត្រូវ​​ចោទ​​កាល​​ពី​ថ្ងៃ​ទី០៧ ខែកក្កដា ឆ្នាំ២០១៥ តុលាការ​​នឹង​​ធ្វើ​​ការ​​ផ្លាស់​​ប្តូរ​​ពី​មុខ​របរ​ និង​តួនា​​ទី​ពិត​​ប្រាកដ​របស់​​ជន​​ត្រូវ​​ចោទ​​រូប​​នេះ ​ ពី​​មន្រ្តី​ជាប់​​កិច្ច​​សន្យា​​នៅ​​នាយក​ដ្ឋា​​ន​​សិ​ទ្ធ​មនុស្ស និង​អង្គការ​​ក្រៅ​​រ​​ដ្ឋា​ភិ​បាល​​នៃ​ទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ មក​ជា​ប្រធាន​​ស​មា​គម​សិទ្ធ​​មនុ​ស្ស​ដើម្បី​​អភិវឌ្ឍន៍ និងថែ​រ​ក្សា​​កុមារ​កំព្រា ស្រ្តីក្រីក្រ ហៅ​កាត់​ថា​ (សមាគម កូ.ភី.អេ)វិញ៕




No comments:

Post a Comment