Friday, July 10, 2015

កម្ពុជាមិនដែលព្រងើយកន្តើយ ចំពោះការឈ្លានពាន របស់ប្រទេសជិតខាងឡើយ

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​ របស់នា​យកដ្ឋាន​ព័ត៌មាន​ និងឯក​សារ នៃក្រ​សួងការ​បរទេស ​និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ ​ចុះថ្ងៃទី១០​ ខែ ​កក្កដា ​ឆ្នាំ ​២០១៥​នេះ បានឲ្យ​ដឹងថា​ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មកា​រចម្រុះកិ​ច្ចការ​ព្រំដែន​កម្ពុជា-​វៀតណាម ​នៅថ្ងៃទី ​០៧-០៨​ ខែកក្កដា ​ឆ្នាំ២០១៥ ​នៅទីក្រុង​ភ្នំពេញ តាមកា​រណែនាំរ​បស់ឯក​ឧត្តមឧប​នាយករ​ដ្ឋមន្ត្រី​ ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ​និងសហ​ប្រតិបត្តិការ​អន្តរជាតិ ​ឯកឧត្តម ឡុង​ វិសាលោ រ​ដ្ឋលេខាធិ​ការក្រសួង​ការបរ​ទេស និង​សហប្រតិប​ត្តិការអ​ន្តរជាតិ ​បានលើក​ឡើងពី​បញ្ហាធំៗ៣ ​ដែលក្រសួ​ងការប​រទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ​កម្ពុជា ​បានផ្ញើកំ​ណត់ទូត​តវ៉ា​ ទៅក្រសួងកា​របរទេ​សវៀតណាម​ ជាបន្ត​បន្ទាប់។​

ក្នុងនោះ ​ក្រសួងការ​បទេស​កម្ពុជា ​បានផ្ញើកំណត់​ទូត​ ស្តីពីការ​ជីកស្រះនៅ​ខេត្តរតនៈ​គីរី ចន្លោះប​ង្គោលព្រំដែ​នលេខ ​៣០ ​និង៤០ ​ដោយក្នុងនោះ​ ក្រសួង​ការបរទេស​កម្ពុជា ​បានស្នើឲ្យ​វៀតណាម​លុបស្រះ​ចំនួន​ ០៨ ក​ន្លែងនៅខេ​ត្តរតនៈគី​រី ដែល​ក្រសួងកា​រទេសបា​នធ្វើកំណ​ត់ទូតវ៉ា​ ២ដង ​កាលពីថ្ងៃទី ​១២ ​និង១៤ ​ខែមិថុនា ​ឆ្នាំ២០១៥។​ ទាក់ទង​និងកំ​ណត់ទូតវ៉ា​រឿងស្រះ​ទឹកនេះ ​អនុរដ្ឋម​ន្រ្តីការប​រទេសវៀត​ណាម សន្យាថា​នឹងលុ​បស្រះចំនួន៣​ ឬឯស្រះ៥​ទៀត ​ក្រុមបច្ចេក​ទេសចម្រុះនៃ​គណៈកម្មការ​ព្រំដែន ​នៃប្រទេស​ទាំងពីរ​ នឹងចុះទៅពិ​និត្យមើល​ជាក់ស្តែង ​តែក្នុងនោះ​មានស្រះចំ​នួន ២​ ជាស្រះចាស់យូ​រមកហើយ។​

កំណត់ទូ​តមួយទៀ​តរបស់​ក្រសួងការ​បរទេស​កម្ពុជា ​ស្តីពីការ​សង់ប៉ុស្តិ៍យោ​ធាក្បែរភូមិ​ព្រែកស្បួវ ​ឃុំសំពៅលូន​ ស្រុកកោះធំ ​ខេត្តកណ្តាល ​បានស្នើភាគី​វៀតណា មផ្អាក​ការសាង​សង់ប៉ុស្តិ៍​យោធាជាបន្ទាន់​ ដែលក្រ​សួងការ​បរទេសបា​នធ្វើកំណត់​ទូតតវ៉ា ​២ដង កា​លពីថ្ងៃទី ​០៨ ​និង១៧​ ខែមិថុនា ​ឆ្នាំ២០១៥។ ​ចំពោះកំណត់​ទូតនេះ ​អនុរដ្ឋ​មន្រ្តីការប​រទេសវៀត​ណាម​ បានបញ្ជាក់​ថា បានផ្អា​កការសា​ងសង់ហើយ។​

ក្រៅពីនេះ​ ក្រសួង​ការបរ​ទេ​សកម្ពុជា ក៏​បានធ្វើកំ​ណត់ទូត​ ស្តីពីកា​រធ្វើផ្លូវ​នៅចន្លោះប​ង្គោលព្រំដែ​នលេខ ​១៩៤-​២០៣​ លេខ​ ២១១​-២១៣ ​និងលេខ ​២១៣-​២២៧ ​នៅស្រុកចន្ទ្រា ​និងស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង ​ដោយខាង​ភាគីកម្ពុ​ជាបានស្នើ​ភាគីវៀតណា​មផ្អាកការ​សាងសង់​ផ្លូវនៅ​ស្រុកចន្ទ្រា ​និងស្រុក​កំពង់រោទិ៍​ ខេត្តស្វាយ​រៀង ដែលក្រ​សួងការបរទេស​បានធ្វើកំណត់​ទូតតវ៉ា​ កាលពី​ថ្ងៃទី ​០១ ​ខែកក្កដា ​ឆ្នាំ២០១៥ ​ហើយចំពោះកំ​ណត់ទូត​នេះ អនុរដ្ឋ​មន្ត្រីការប​រទេសវៀត​ណាម ​បានប្រាប់​ថាបានបញ្ជាឲ្យ​ផ្អាកការ​សាងសង់​ហើយ៕

No comments:

Post a Comment