Monday, July 20, 2015

ឯកអគ្គរដ្ឋទូតថ្មី មីយ៉ាន់ម៉ាប្រចាំកម្ពុជាកោតសរសើរ វីរភាពដឹកនាំ​របស់សម្តេចតេជោ

ឯក​ឧត្តម ​អ៊ាង ​សុផល្លែត ​ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី១៧ ខែ​កក្កដា ​ឆ្នាំ២០១៥ ​ឯក​ឧត្តម ​យូសេវ​នីវ(USeoNew)ឯក​អគ្គ​រដ្ឋ​ទូតថ្មី​នៃសាធារ​ណរដ្ឋ​សហ​ភាពមី​យ៉ាន់​ម៉ាប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​សម្តែង​នូវការ​អប​អរសាទរ​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​សែន ​ដែល​ត្រូវបាន​តែង​តាំង​ជាប្រធាន​គណបក្ស​ប្រជា​ជនក​ម្ពុជា​និងបាន​កោត​សរសើរ​ចំពោះ​វីរភាព​របស់​សម្តេច​តេជោ​ដែល​បានដឹក​នាំប្រទេស​កម្ពុជា​ឱ្យមាន​សុខ​សន្តិភាព និងការ អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។
នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​នៅវិមាន​សន្តិភាព​ឯកឧត្តម​យូ​សេវ​នីវ(USeoNew)បាន​ជម្រាប​ជូន​សម្តេច​តេជោនា​យក​រដ្ឋ​មន្រ្តី ថា បេស​កកម្ម​របស់​ឯកឧត្ត​មមក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺដើម្បី​ជំរុញ​ទំនាក់​ទំនង​និងកិច្ច​សហ​ប្រតិ​បត្តិការ​នៃប្រទេស​ទាំងពីរ​ឱ្យកាន់​តែរីក​ចម្រើន​ទ្វេឡើង​ថែម​ទៀត ។
ឯក​ឧត្តម ​យូសេវ​នីវ(USeoNew)ទ​ទួល​បាន​ការស្វា​គមន៍និង​អប​អរសាទ​រពីសម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ចំពោះ​ការ តែង​តាំង​ជាឯក​អគ្គ​រដ្ឋទូត​ថ្មីរបស់​សាធារ​ណរដ្ឋ​សហ ភាព​មីយ៉ាន់​ម៉ាប្រចាំ​កម្ពុជា ។ សម្តេច​តេជោ​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា វត្ត​មាន​របស់​ឯក​ឧត្តម ​យូសេ​វនីវ(USeoNew)ជា​ឯក​អគ្គរដ្ឋ ទូត​នៅ​កម្ពុជា​ដ៏ឆាប់​រហ័ស​នេះបាន​ឆ្លុះបញ្ចាំង​ពីការ​យក​ចិត្ត​ទុក​ដាក់ នូវ​ទំនាក់​ទំនង​នៃប្រ ទេស​ទាំង​ពីរ ។ តាម​រយៈ​ជំនួប​ពិភាក្សា​គ្នានោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ផ្តល់ជា​អនុសាសន៍​ដល់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ថ្មីនៃ​សាធារ​ណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ាប្រចាំ​កម្ពុជា​ឲ្យធ្វើ​ការ​ជាមួយ​និង​ភាគី​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា ស្វែង​រក​សក្តា​នុពល​ទាំងនៅ​ក្នុង​ស្រុក​ផង ទាំង​នៅក្នុង​ក្រប​ខ័ណ្ឌ CLMV , ACMECS, ASEM , ASEAN ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិ​បត្តិ​ការ​នៃប្រទេស​ទាំង​ពីរ ទាំង​ទ្វេភាគី ទាំង ពហុ​ភាគី ជា​ពិសេស​លើ​វិស័យ​សេដ្ឋ​កិច្ច និង​នយោ​បាយ​ឲ្យបាន​ល្អ​ប្រសើរ​។


No comments:

Post a Comment