Monday, July 20, 2015

កម្ពុជាត្រូវបានសម្រេច ទទួលយកជា « ដៃគូសន្ទនា» របស់អង្គការ សហប្រតិបត្តិការសៀងហៃ

យោង​តាមសេចក្តី​ជូនព័ត៌មាន​ របស់ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ​ចុះថ្ងៃទី ២០​ ខែកក្កដា ​ឆ្នាំ២០១៥នេះ​ បានឲ្យដឹងថា​ កិច្ចប្រជុំកំពូលលើក​ទី១៥ របស់អង្គការសហប្រតិបត្តិការ​សៀងហៃ​ ដែលប្រព្រឹត្ត​ទៅនៅទីក្រុងយូហ្វា​ សហព័ន្ធរស្ស៊ី ​កាលពីថ្ងៃទី ០៩​ ដល់ថ្ងៃទី​ ១០​ ខែកក្កដា​ ឆ្នាំ២០១៥ ​បានសម្រេច​ជាឯកច្ឆន្ទទទួល​កម្ពុជាជា​ «ដៃគូសន្ទនា» ​របស់អង្គការនេះ។​ បន្ទាប់ពីបានចូលជា​ «ដៃគូសន្ទនា»​ ទៅអនាគត​កម្ពុជានឹង​ទទួលជា ​សមាជិកសង្កេតការ​ និង​សមាជិក​ពេញសិទ្ធរបស់​ «អង្គការសហប្រតិបត្តិការ​សៀងហៃ»​។
គួរបញ្ជាក់ថា ​អង្គការសហ​ប្រតិបត្តិការ​សៀងហៃ​ មានប្រទេសស្ថាបនិក​ចំនួន ៦ ដែលរួម​មាន៖ ​ចិន, រុស្ស៊ី,​ កាហ្សាក់ស្ថាន, ​កៀហ្ស៊ីស៊ីស្ថាន​, តាហ្ស៊ីគីស្ថាន,​ អ៊ូសបេគីស្ថាន ​ដែលមាន​ទិសដៅ​ពង្រឹងពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យនយោបាយ ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការរក្សាសន្តិភាព​ សន្តិសុខ​ និងស្ថេរភាព​ក្នុងតំបន់៕

No comments:

Post a Comment