Wednesday, June 17, 2015

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ចង់​ឃើញ​ការ​បណ្តាក់​ទុន​ពីរដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​ជម្រុញ​​ការនាំ​​ចេញ​​ពីកម្ពុជា ទៅកាន់ទីផ្សា​រអឺរ៉ុប


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រ​កម្ពុជាយល់​ឃើញថា ការ​បណ្តាក់​ទុនពីរដ្ឋសមាជិកសហភាពអឺរ៉ុប ហើយនឹង​បន្តជម្រុញ​ការ​នាំចេញពីកម្ពុជា ទៅ​កាន់​ទីផ្សារអឺរ៉ុប ជា​កិច្ច​ការ​ដ៏​មាន​សារៈសំ​ខាន់​។
សម្តេចតេជោ​ បាន​មាន​ប្រសាសន៍ថា ក្នុងបេសកកម្មរបស់ឯកឧត្តម ហ្រ្វង់ហ្វ័រកូតាំង ឯកអគ្គ​រដ្ឋ​​ទូត​សហ​ភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ទ្វេ​ភាគី​រវាង​កម្ពុជា និងសហ​ភាព​អឺរ៉ុប ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង​នូវបញ្ហាទាំង​អស់នេះ ក្នុងឱកាស​ដែល​សម្តេច បានអនុញ្ញាតឱ្យឯកឧត្តម  ហ្សង់ ហ្វ្រង់​ហ្វ័រកូតាំង (Jean François Cautain​ ) ឯក​អគ្គ​រដ្ឋ​ទូត នៃ​សហភាពអឺរ៉ុប​ប្រចាំនៅ​កម្ពុជា ចូលជួបសំដែងការគួរសម និង ជំរាបលា នៅវិមានសន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី១៦ ខែមិថុនា​ ​ក្នុង​ខណៈ​ដែល​ឯក​ឧត្តម​​បាន​បញ្ចប់​អាណត្តិ​បេសកកម្មការទូតនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែល​សម្តេច​ចង់ឃើញ គឺការ​បណ្តាក់ទុនពីរដ្ឋសមាជិក សហភាពអឺរ៉ុប ហើយនឹងបន្ត​ការការនាំចេញពីកម្ពុជា ទៅកាន់​ទីផ្សារអឺរ៉ុប។ សម្តេចបានមាន​ប្រសាសន៍ថា ក្នុងបេសកកម្មរបស់ឯកឧត្តម ហ្រង់​ហ្វ័រ​កូតាំង ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង ទ្វេ​ភាគី​រវាង​កម្ពុជា និងសហភាពអឺរ៉ុប ។​ ដោយឡែកទាក់ទិនអំពីច្បាប់អង្គការ និងសង្គមស៊ីវិល ឯកឧត្តម​​​ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ បានលើកឡើងថា ដោយសារកម្ពុជាជាប្រទេស​ឯករាជ្យ កម្ពុជាអាចសម្រេចបានច្បាប់អង្គការ និងសង្គមស៊ីវិល  ដែលគាំទ្រអង្គការ​និង​សង្គម​ស៊ីវិល​ស្រប​ច្បាប់​នៅ​កម្ពុជា ហើយឯកឧត្តមបានសំដែងនូកវការគាំទ្រចំពោះ កម្ពុជាដែល​បង្កើត​ច្បាប់ អង្គការ និង​សង្គម​ស៊ីវិល នេះឡើង ។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានព្រាងច្បាប់អង្គការ និងសង្គមស៊ីវិលនេះ តាំងពីឆ្នាំ១៩៩៥មកម៉្លេះ ហើយបានបន្តរៀប​ចំជា​បន្តបន្ទាប់ដែលរហូតមកដល់ចុងក្រោយនេះ បានប្រជុំគណៈរដ្ឋមន្ត្រី​ដើម្បីកែ​លម្អ​ច្បាប់នេះជាច្រើន។ ដូច្នេះគឺមានភាពចាំបាច់ពីរ ទី១‑គឺ​ដោយ​សារ ធម្មនុញ្ញកម្ពុជា បានកំណត់ និងទី២ ភាពចាំបាច់សម្រាប់គ្រប់គ្រង ច្បាប់អង្គការ​ក្រៅ​​រដ្ឋា​ភិបាលនេះ ដើម្បីធ្វើយ៉ាងណាដើម្បីឱ្យអង្គការទាំង​ឡាយ​នៅកម្ពុជា មានច្បាប់​គ្រប់គ្រាន់ ។
ក្នុងជំនួបសម្តែងការគួរសម​​នោះដែរ ឯកឧត្តម ហ្វ្រង់ហ្វ័រកូតាំង បានជំរាបសម្តេចតេជោ ថា ឯកឧត្តមបានមកកម្ពុជា កាលពី២០ឆ្នាំមុន ហើយ៣ឆ្នាំចុងក្រោយ​​នៅកម្ពុជា​ឯកឧត្តម​បាន​មើលឃើញប្រទេសកម្ពុជា មានការរីកចំរើនលើ​គ្រប់វិស័យ រួមទាំងវិស័យនយោបាយ និងលទ្ធិ​​ប្រជា​ធិបតេយ្យ​នៅកម្ពុជា ជាពិសេស​នៅចុងក្រោយនេះ គឺវប្បធម៌សន្ទនា ។ ​ហើយចំពោះមុខ ​វិស័យសេដ្ឋកិច្ច​ មានការរីកចំរើន ហើយការនាំ​ចេញ​ពីកម្ពុជា ទៅកាន់​ទីផ្សារអឺរ៉ុបដែល​ជា​ទីផ្សារ​ធំជាងគេ គឺមាន​ការ​កើនឡើង រហូតដល់១០ដង​ដែលមានទឹកប្រាក់​រហូតដល់​រាប់ពាន់​លានដុល្លារ។ ឯកឧត្តម បាន​គូស​ផងដែរថា សហភាពអឺរ៉ុប បានចូលរួម​ការងារជា​មួយ​នឹង​រាជរដ្ឋាភិបាលកម្ពុជា ​។ ទន្ទឹមនេះ ឯកឧត្តមមានការសប្បាយ​រីករាយដែលបា​នឃើញមាន​វប្បធម៌​សន្ទនា​រវាងគណបក្សនយោបាយទាំងពីរ ដែលធ្វើឱ្យលទ្ធិប្រជាធិប​តេយ្យកាន់​តែល្អ ហើយឯកឧត្តមបញ្ជាក់ថា ដោយសារតែ​នយោ​បាយ​ឈ្នះ‑ឈ្នះ​របស់​សម្តេចតេជោនាយករដ្ឋ​មន្ត្រី ទើបធ្វើឱ្យកម្ពុជា មានការរីកចំរើនលើផ្នែកនយោ​បាយ​ លទ្ធិប្រជាធិបតេយ្យ៕



No comments:

Post a Comment