Wednesday, June 17, 2015

កំណត់​ទូត​លេខៈ ​​​​១៤១៨ ​​​​កបទ.សអ/កស៊៤ របស់​​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ជូន​ចំពោះ​​ស្ថាន​ទូត​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

លេខៈ ​​​​១៤១៨  ​​​​កបទ.សអ/កស៊៤

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូម​សំដែង​​គារវកិច្ច​ ជូន​ចំពោះ​ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានកិត្តិយស​សូមទាញ​ការចាប់អារម្មណ៍របស់ស្ថានទូតដូចខាងក្រោមៈ
-          នៅក្នុងកំណត់ទូតរបស់ក្រសួងលេខ​ ១៣១៨ កបទ.សអ/កស៊៤ ចុះថ្ងៃទី​ ០៨ មិថុនា ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំអោយរដ្ឋាភិបាលនៃសាធារណរដ្ឋ​សង្គមនិយម​​វៀតណាម បញ្ឈប់ការជីកដីធ្វើគ្រឹះសំរាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុច​និយាមការ​​ WT-06065-07703 នៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កម្ពុជា។
-          នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ នៅទីក្រុងហាណូយ ថ្ងៃទី ២៤​ មេសា ២០១៥ ភាគីកម្ពុជា​ បានស្នើសុំអោយភាគីវៀតណាមបញ្ឈប់​ការសាង​សង់​នេះ។
-          អាជ្ញាធរខេត្តកណ្តាល កម្ពុជា បានស្នើសុំអោយអាជ្ញាធរខេត្តអានយ៉ាង វៀតណាម នៅ​ថ្ងៃ​ទី ២១ មេសា ២០១៥ និងថ្ងៃទី ០៩ មិថុនា ២០១៥ អោយបញ្ឈប់សកម្មភាព​ទាំងនេះ។
-          ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាងវៀតណាម នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធា​ក្នុងទ្រង់​ទ្រាយ​​ធំ​ជាងមុន។
-          អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំសារជាថ្មីចំពោះរដ្ឋាភិបាល​នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ រហូតដល់​គណៈ​កម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនក្នុងតំបន់នេះ​ ចប់ជា​ស្ថាពរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឧកាសនេះ​សំដែងសារជាថ្មី​ចំពោះស្ថានទូត នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំពេញ, ថ្ងៃទី ១៧ ខែ មិថុនា​ ​​​ឆ្នាំ ២០១៥


No comments:

Post a Comment