Wednesday, June 17, 2015

ពលករខ្មែរចំនួន ២៣០នាក់ នឹងត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីជាប់ក្នុងទូកនេសាទថៃនៅ ឥណ្ឌូនេស៊ី



យោងតាមលិ​ខិតរបស់ក្រ​សួងការបរ​ទេស និងសហ​ប្រតិបត្តិកា​រអន្តរជាតិ នៃព្រះរាជា​ណាចក្រកម្ពុជា ​ចេញផ្សាយនៅ​ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៥ ​នេះ បាន​ឲ្យដឹងថា ពលករខ្មែ​រ ចំនួន​ ២៣០នាក់​ នៅកោះ អំបន់​ (Ambon) ប្រទេសឥណ្ឌូនេ​ស៊ី នឹងត្រឡប់​មកកម្ពុជាវិញ នៅវេលាម៉ោ​ង៦ព្រឹក​ ថ្ងៃទី១៨ ​ខែមិថុនា ​ឆ្នាំ២០១៥ស្អែកនេះ។
តាមការណែ​នាំរបស់ឯក​ឧត្តមឧបនាយ​ករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីការប​រទេស និងសហប្រ​តិបត្តិការអន្ត​រជាតិ ស្ថានទូត​កម្ពុជាប្រចាំប្រទេ​សឥណ្ឌូណេស៊ី បានជួប​ធ្វើការជាមួយ​សម្ព័ន្ធក្រុម​ហ៊ុន PT. Maribu Industries Group ដែលជាក្រុម​ហ៊ុនតំណាង​ភាគីម្ចាស់ទូក​នេសាទថៃ ក្នុ​ងការរៀបចំមាតុភូមិ​និវត្តន៍របស់ពលក​រខ្មែរ ចំនួន​២៣០នាក់ ពីកោះ អំបន់​ (Ambon)

លិខិតដដែលបា​នបញ្ជាក់ថា ​តាមការទាមទារ​របស់ស្ថានទូត​កម្ពុជា ក្រុមហ៊ុននេះ​បានជួលយន្តហោះ១​គ្រឿងប្រភេទ ​Boeing 737-900 ER ​អាចផ្ទុកពលករ​ខ្មែរចំនួន ២១៣នាក់ ​ដែលនឹងចេញដំ​ណើរពីកោះ ​អំបន់ ប្រទេសឥ​ណ្ឌូណេស៊ី ​មកដល់ភ្នំពេញ នៅថ្ងៃទី ​១៨ ខែ ​មិថុនា ឆ្នាំ ​២០១៥ ​វេលាម៉ោង ០​៦:០០ នាទីព្រឹក ហើយចំណែ​កឯពលករខ្មែរ​ ដែលនៅសល់ចំនួន​ ១៧ នាក់ផ្សេង​ទៀត ក្រុមហ៊ុនបាន​រៀបចំឲ្យធ្វើដំ​ណើរតាមជើងយន្តហោះ ​AK 534​ ពីកូឡាឡំពួរ​ មកដល់ភ្នំពេញ ​នៅថ្ងៃទី ១៨​ ខែ មិថុនា ឆ្នាំ ២០១៥ ​  វេលាម៉ោង​ ១៥:៥៥ ​នាទី ។

សូមបញ្ជាក់ថា ​តាមការទាមទា​ររបស់ស្ថានទូ​តកម្ពុជាប្រចាំ​នៅប្រទេសឥ​ណ្ឌូនេស៊ី ក្រុមហ៊ុនបានដោះ​ស្រាយប្រាក់បៀវត្សរ៍ ​ ជូនពលករខ្មែរ​ទាំង ២៣០​នាក់នេះរួចហើ​យ៕

អត្ថបទ៖ ​ច័ន្ទ ទេវី​

No comments:

Post a Comment