Wednesday, June 17, 2015

គ្រួសារកុមាររងគ្រោះដោយលង់ទឹកស្លាប់ទាំង៣នាក់បងប្អូន នៅស្រុកសំរោង ខេត្តតាកែវ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា



ប្រធាននាយ​កដ្ឋានគ្រប់​គ្រងគ្រោះមហ​ន្តរាយ កាកបាទ​ក្រហមកម្ពុជា ​លោក អ៊ុយ ​សំអាត នៅថ្ងៃទី១៧ ​ខែមិថុនា ​ឆ្នាំ២០១៥នេះបា​ននាំយកអំណោយ ​ជាគ្រឿងឧបភោគ ​បរិភោគ និងថវិ​កា ៣លានរៀល​ ទៅឧបត្ថម្ភ​ និងចូលរួម​រំលែកមរណ​ទុក្ខ ជូនក្រុម​គ្រួសារក្រីក្រមួយ​នៅស្រុកសំរោង​ ខេត្តតាកែវ​ ដែលជួបគ្រោះអ​កុសលកូនស្រី​ទាំង៣នាក់ បានលង់​ទឹកប្រឡាយស្លាប់​ព្រមគ្នា។​

លោក អ៊ុយ ​សំអាត ​បានលើកឡើងថា ​ក្រោយទទួលដំ​ណឹងដ៏ក្រៀមក្រំ​នេះ សម្តេចគ​ត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន ​ប្រធានកាកបា​ទក្រហមកម្ពុជា​ បានចាត់​តាំងភ្លាមៗឲ្យ​រូបលោក ​និងមន្រ្តីកាក​បាទក្រហម​កម្ពុជា នាំយ​កអំណោយមនុស្សធ​ម៌របស់កាក​បាទក្រហមក​ម្ពុជា ទៅចែកជូនដ​ល់ក្រុមគ្រួសារ​សព ដើម្បីរំលែក​ទុក្ខលំបាកមួ​យចំនួន។ អំណោយដែ​លចែកជូនគ្រួសា​រសពនាពេ​លនេះរួមមាន៖​ អង្ករ១០០​ គីឡូក្រាម ​មី៥កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ​៥កេស ទឹ​កបរិសុទ្ធ ​៥កេស និង​ថវិកា ៣លានរៀល។​

គួរបញ្ជាក់ថា ហេ​តុការណ៍ ​ដ៏គួរឲ្យសោក​សង្រេងនេះ បា​នកើតឡើងនាវេលា​ម៉ោងប្រមាណជិ​ត ៦ ល្ងាច​ ថ្ងៃទី១៥ ​ខែមិថុនា ​ឆ្នាំ២០១៥ ​ស្ថិតនៅចំណុ​ចប្រឡាយទឹកទួ​លក្បាលសែន ​ក្នុងភូមិសំរោ​ង ឃុំទ្រា ស្រុ​កសំរោង ខេ​ត្តតាកែវ ដោ​យកូនស្រីតូចៗ​ ចំនួន៣នាក់ ​ទី១- ឈ្មោះ​ ស៊ន រក្សា ​អាយុ ១១ឆ្នាំ​, ទី២- ឈ្មោះ ​ស៊ន លីនដា​ អាយុ ៧ឆ្មាំ និង ទី៣​- ឈ្មោះ ស៊ន ម៉ា​រី អាយុ ៥ឆ្នាំ​ បានលង់ទឹក​ប្រឡាយស្លាប់​ព្រមគ្នា នៅពេល​ដែលពួកគេនាំ​គ្នាទៅងួតទឹ​កក្នុងប្រឡាយ​ ខណៈឪជាប់​រវល់តែរ​កក្តាមនៅឯស្រែ​ ហើយបណ្តោ​យឲ្យកូនៗ​ដើរត្រឡប់ម​កផ្ទះមុន។
លោក នៅ​ ធា អាយុ ៣៦ឆ្នាំ ​មុខរបធ្វើស្រែ ​និងអ្នកស្រី ​លន ស ​អាយុ ៣៥ឆ្នាំ ជាឪពុក​ម្តាយកុមារី​រងគ្រៅទាំង​៣បានឲ្យដឹងថា​ នៅមុន​ពេលកើត ហេតុ កូ​នស្រីទាំង៣​នាក់របស់គា​ត់ បានតាម​ពួកគាត់ទៅរ​កក្ដាម នៅ​តាមភ្លឺស្រែ។ ​ក្រោយមកគាត់​បានឱ្យពួក​គេត្រឡប់ ទៅផ្ទះវិ​ញ ។ លុះពេល​គាត់ត្រឡប់ម​កផ្ទះវិញមិនឃើ​ញកូនក៏នាំគ្នា​ដើររក តែរក​មិនឃើញ ។ ដោយ​មានការសង្ស័យ​ ក៏បាននាំគ្នាទៅរ​កមើលក្នុងប្រឡា​យ ខាងលើ ទើបប្រទះ​ឃើញកូនលង់​ទឹក ស្លាប់ទាំងបី​នាក់ ទើបស្រែក​ឆោរឡោ ធ្វើឲ្យ​មានការភ្ញាក់ផ្អើល​តែម្តង៕

អត្ថ​បទ៖ ច័ន្ទ​ ទេវី​



No comments:

Post a Comment