Wednesday, March 25, 2015

តំណាងភាគី កម្ពុជា និងអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសព័ត៌មានរួម ទាក់ទងនឹងសាលាក្តីខ្មែរក្រហម

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសាលាក្តី​ខ្មែ​រ​ក្រ​ហម និងឯកឧត្តមឯកអគ្គរដ្ឋទូត ដេវិត សេហ្វ័រ អ្នកជំនាញការ​ពិសេសរបស់​ឯកឧត្តម​អគ្គ​លេខា​ធិការ ទទួលបន្ទុកសាលាក្តីខ្មែរក្រហម នៅ​ថ្ងៃ​នេះ​ បានចេញ​សេចក្តី​ប្រកាសព័ត៌​មាន​រួមគ្នាមួយ​ បន្ទាប់​ពីបានពិភាក្សាការងារជាមួយគ្នា ប្រកបដោយផ្លែផ្កា នៅទីស្តីការគណៈរដ្ឋមន្រ្តី វិមាន​មិត្តភាព។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់​កិច្ច​ពិភាក្សាការងារ​ ភាគីទាំងពីរ​បានបង្ហាញជំហរបន្តការគាំទ្រពេញទំហឹងរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត​រាល់ខ្លឹមសារច្បាប់ នៃ​អង្គជំ​នុំ​ជម្រះ​វិសមញ្ញនៃ​តុលាការ​កម្ពុជា​ អ.វ.ត.ក និងកិច្ច​ព្រម​ព្រៀងរវាងរាជរដ្ឋាភិបានកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបំពេញអាណត្តិតុលាការ និងអនុវត្តនីតិវិធិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

សេចក្តី​ប្រកាសព័ត៌មាន​រួម​ ក៏​បាន​បញ្ជាក់​ដែរថា​នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគី​ទាំង​ពីរ ក៏​បាន​​ធ្វើ​កំណត់ហតុនៃ​ការ​យោគ​យល់គ្នាមួយ ត្រូវបានចុះហត្ថលេខា ទាក់ទងនឹងការដាក់​ឱ្យ​ដំណើការមជ្ឍមណ្ឌលតម្កល់ឯកសារច្បាប់កម្ពុជា (Legal Documentation Centre) ដែលអគារ​ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលជប៉ុន។


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment