Wednesday, March 25, 2015

លោកជំទាវ ជូឡុង សូមួរ៉ា ភរិយា ឯកឧត្តម សម រង្ស៊ី ត្រូវបានតែងតាំងជា អ្នកនាំពាក្យបម្រុង រដ្ឋសភាជាតិ នីតិកាលទី៥

យោងតាម​សេចក្តីសម្រេច​របស់រដ្ឋ​សភា​ជាតិនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែលបាន​ចុះហត្ថលេខា​ដោយ ​សម្តេច​ពញាចក្រី ​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា ​កាលពីថ្ងៃទី ​១៨​ ខែមីនា​ ឆ្នាំ២០១៥ បានឲ្យ​ដឹងថា ​លោកជំទាវ ​ជូឡុង ​សូមួរ៉ា ​អនុប្រធាន​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ ​និងព័ត៌មាន​ ត្រូវបាន​តែងតាំង​ ជាអ្នកនាំ​ពាក្យបម្រុង​នៃរដ្ឋសភា​ជាតិ ​ដោយក្នុងនោះ​ ឯកឧត្តម ​ឈាង ​វុន ​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ ​និង​ព័ត៌មាន​ ជាអ្នកនាំ​ពាក្យរដ្ឋសភា​ នីតិកាល​ទី៥នេះ។

នៅក្នុង​សេចក្តី​សម្រេច​ដដែលនោះ​ បានបញ្ជាក់ថា​ អ្នកនាំពាក្យ​នេះ​មានតួនាទី​ និងភារកិច្ច​រៀបចំ​ឯកសារ​ផ្សព្វផ្សាយ​ព័ត៌មាន​ និងធ្វើការ​បំភ្លឺជូន​សាធារណជន​ ចំពោះ​ព្រឹត្តិការណ៍ ​និង​សភាព​ការណ៍​នយោបាយ​ជាតិ​ និង​អន្តរជាតិ​សំខាន់ៗ​មកលើ​រដ្ឋសភា ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ក្នុងករណី​អ្នកនាំពាក្យ​ជាប់បំពេញ​បេសកម្ម​ក្រៅប្រទេស​ អ្នកនាំ​ពាក្យ​បម្រុង​ត្រូវទទួល​ភារៈកិច្ច​ជំនួស៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment