Wednesday, March 25, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​បើក​កិច្ច​សន្ទនា ស្តីពីការ​ជំរុញ​ក្រម​សីល​ធម៌ ផ្នែកធុរ​កិច្ច ការ​អភិ​វឌ្ឍខ្លួន ការរស់​នៅដោយ​ក្តីរីករាយ

ចេញផ្សាយថ្ងៃ: ( ២៥ - មិនា - ២០១៥ )

នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែ មិនាឆ្នាំ២០១៥  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្រ្ដី បានអញ្ជើញបើកកិច្ចសន្ទនា ស្ដីពីការជំរុញ ក្រមសីលធម៌ផ្នែកធុរកិច្ច ការអភិវឌ្ឍខ្លួន ការរស់ដោយ​ក្ដីរីករាយ និងការ ប្រកាសបើកទិវា Yoga អន្តរជាតិ ដែល រៀបចំដោយអង្គការ The Art of Living
ឯកឧត្តម Dinesh K. Patnaik  ឯកអគ្គរដ្ឋទូត​ នៃសាធារ​ណ​រដ្ឋ​ឥណ្ឌា​ប្រចាំព្រៈ​រាជាណា​ចក្​រកម្ពុជាបាន​ថ្លែងថា៖ ការរៀបចំ ​កម្មវិធី​នេះឡើង​នៅក្នុងប្រទេស​កម្ពុជាគឺក្នុងបំណង បង្រៀនឲ្យមនុស្សគ្រប់រូប​ឲ្យស្គាល់ពីមេរៀនជីវិត រស់នៅ ដោយប្រកបដោយ សុខសន្ដិភាព និង សុវត្តិភាព កុំឲ្យមានស្រ្ដេសនៅក្នុងជីវិត ពិសេស​ប្រជាពល​រដ្ឋកម្ពុជា​ដែលឆ្លង កាត់ភាពនៃ របបប្រល័យពូជសាសន៍ប៉ុលពត  តាមរយៈធ្វើបទបង្ហាញរបស់ ​ព្រះគ្រូ Sri Sri Ravi Shangkar ដែលជា​មេដឹកនាំ​លក្ខណៈសាសនា និងជាមនុស្សធម៌ដ៏​ល្បី​ល្បាញ ប្រកបដោយ​ទស្សនវិស័យ​ផ្តោតលើពិភពលោក មួយដែល គ្មានអំពើហិង្សានិងគ្មានស្រ្តេសហើយគំនិត​ផ្តួចផ្តើម​របស់​ព្រះគ្រូ រួមមាន ការដោះស្រាយជម្លោះ ការកាត់បន្ថយ ស្រ្តេស ការកាត់ បន្ថយភាពក្រីក្រ និងការសិក្សាសម្រាប់​ទាំង​អស់គ្នា ដើម្បីចែករំលែកនូវ ទស្សនាទានបែបទស្សនៈ វិជ្ជាចំពោះ ជីវិត ដែលគាត់បាននិងកំពុងផ្តល់ដល់​ពិភពលោក​អស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ថ្លែងបើកកិច្ចសន្ទនា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា៖ កម្មវិធីដែលរៀបចំដោយ អង្គការ The Art of Living នាពេលនេះពិតជា​មានសារៈ​សំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា និងពិភពលោក ជា ពិសេស​នៅក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន ដែលទាមទារឱ្យមានល្បឿនលឿន និងផ្តល់សារៈសំខាន់លើការងារ ការប្រកួត ប្រជែង និងភាព​ឥត​ខ្ចោះ។ នៅក្នុងសង្គមដែលប្រែប្រួលលឿនបែបនេះ បច្ចេកវិទ្យា និង​សាកល​ភាវូប​នីយ​កម្ម មិនត្រឹម​តែ​ផ្តល់កាលានុវត្តភាពថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈមនានាផងដែរ នៅពេលដែលមនុស្សនៅពាស ពេញ​ពិភព​លោកបាននិងកំពុងស្វែងរកតុល្យភាពមួយរវាងការងារ និងជីវិតរស់នៅ។បើតាមរយៈ​លទ្ធផល​នៃការសិក្សា​នានាបានបង្ហាញ​ថា ស្រេ្តសគឺជា​មូលហេតុ​ចម្បង​បំផុតតែ​មួយគត់នៃអវត្តមានពីការងារ ដែលស្មើនឹង ២ដងនៃ អត្រា បុគ្គលិក មានជម្ងឺ ឬ​រងគ្រោះ​ថ្នាក់។ ស្រ្តេសបាន​ក្លាយ​ជា​បញ្ហានៃគោលនយោបាយ​សុខភាពសាធារណៈ ដែលចាំបាច់​ត្រូវមាន​ដំណោះ​​ស្រាយ​រួមគ្នា ដោយបុគ្គល គ្រួសារ សហគមន៍ អង្គការ រដ្ឋាភិបាល និងសង្គម ប្រសិនបើយើងចង់ បាន​កម្លាំងការងារ​មួយ​ដែលមានប្រសិទ្ធិភាព។
ឯកឧត្តមបណ្ឌិតសភាចារ្យក៍បានបញ្ជាក់ដែរថា៖ ក្រោយពេលរំដោះបើទោះបីជាសន្តិភាព​ស្ថេរភាពនិងសេរីភាពត្រូវបានស្តារ​ ឡើងវិញបន្តិចម្តងៗ​ក៏ដោយក៏ប្រជាជន​ ដែលរស់រានមានជីវិតរួចផុតពីសោកនាដកម្មនេះបានទទួលរងការប៉ះទង្គិចផ្លូវចិត្តដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ពួកគាត់ដែលបន្សល់ដោយរបបប្រល័យពូជសាសន៍ប៉ុលពតនិងសង្រ្គាមស៊ីវិលជាងបីទសវត្សរ៍កន្លងមកនេះ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ជាមួយនឹងវត្តមាន របស់អ្នកចូល​រួមរាប់រយនាក់​មកពីសាកលវិទ្យាល័យ ក្រុមហ៊ុននិងសាធារណជនទូទៅ ព្រឹត្តិការណ៍ថ្ងៃនេះនឹងជួយលើកកម្ពស់ វិធី សាស្ត្រប្រតិ​សកម្មឆ្ពោះ​ទៅរកសុខភាព​ល្អនិងការរស់​នៅប្រសើរជាង​ មុនដែលនឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាល ក្នុងការកសាងកម្លាំង​ពលកម្មដែលមានសុខភាពល្អបរិបូរណ៍ និងការកាត់បន្ថយភាពក្រីក្រ។

No comments:

Post a Comment