Wednesday, January 21, 2015

បទអត្ថា​ធិប្បាយ ដោយ៖​ រត្ន័ សណ្ដាប់​៖ មេបក្ស​​ប្រឆំាង​​ចេញ​​ពី​ភាព​ស្លន់​​ស្លោ ចូល​ដល់​​ភាព​ក្អេង​​ក្អាង​​ខុស​រឿង​

ការរៀបចំមិទ្ទិញដើម្បីផ្ញើរសារ​នា​ពេល​ថ្មី​ៗ​នេះ​​ ជាមួយ​ក្រុម​សកម្ម​ជន​នៅតាម​មូលដ្ឋាន​របស់គណបក្សសង្គ្រោះជាតិ​ប្រ​មាណ​៤-៥​ខេត្ដ​ ​លោក​ កឹម សុខា​ ជាអនុប្រ​ធាន ​បាន​ស្រែក​យ៉ាង​ក្អេង​ក្អាង​ថា ​«​របប​លោក​ ហ៊ុន​ សែន​​ អន់ជាង​របប​ណា​ទំាង​អស់​»​។ អ្នក​វិ​ភា​គ​នយោ​បាយ​មួ​យ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ា​ងខ្លាំង​ ​ព្រោះ​គេ​បាន​​ដឹង​យ៉ាងច្បាស់​ថា​​ មេដឹកនំា​បក្ស​​​សង្រ្គោះ​ជាតិ​   ទើ​ប​តែនឹងភ័យ​ស្លន់ស្លោ​សោះ​ ទើប​តែ​​នឹងមាន​បញ្ហា​ថ្មី​ៗ នៅក្នុង​ជួរ​គណបក្ស ជាពិសេសអំពី​បញ្ហា​ពុករលួយ​​ បែរ​ជាងើប​មក​ទំាងសឺង​មមើង​ដើរ​ចោទ​គេ​ចោទ​ឯង​ទំាង​​ងងើលថា​​ របបលោក​ ហ៊ុន សែន​​ អន់​ជាង​​គេ​ទំាង​អស់​​ បើ​ប្រៀប​ធៀប​ទៅ​នឹង​របប​​នៃការ​ដឹក​នំា​ប្រ​ទេស​តំាង​ពីណា​ពីណី​មក​។​
ក្នុង​ករណី​នេះ​ គេមិន​ចំា​បាច់​ពិ​ចារណា​​វែងឆ្ងាយ​ទ្បើយ​ថា​ លោ​ក​ កឹម​ សុខា​​ ដែល​ទទួល​បាន​ដំណែង​​ជា​អនុប្រ​ធាន​ទី​១​រដ្ឋ​សភា​​ កំពុង​វង្វែង​វង្វាន់​អំណាច​ បាន​យក​អំណាច​នេះ​មកឲ្យ​ជិះ​លើ​«» ដូច​ពាក្យ​ចាស់​លោក​ពោលថា ​«​ចំណេះ​ជិះ​ក​ឯង»​ និង ​«ចេះ​ឯង​ឲ្យ​ក្រែង​ចេះ​គេ​»។​​ ថាលោក​ សម រង្ស៊ី​ ចុះ ​បាន​រត់​គេច​ផុត​ទៅ​​ជ្រក​កោននៅ​ប្រ​ទេស​បារំាង​ ដោ​យ​មិនបាន​ស្គាល់​រសជាតិ​​ពីរបប​៣ឆ្នាំ៨ខែ២០ថ្ងៃ​ ដែល​មិន​យល់​អំពី​ទុក្ខ​សោកនា​កម្ម​ដ៏​សាហាវ​ព្រៃ​ផ្សៃយង់​ឃ្នង់ ខ្មែរសម្លាប់​ខ្មែរ​គ្នា​ឯង​ ខ្មែរ​កម្ទេច​ជីវិត​ខែ្មរ​គ្នា​ឯង​ ប្រ​មាណ​ជាង​២លាននាក់​ គឺ​របប​ប្រល័យ​ពូជ​សាសន៍ប៉ុល​ពត។​ តែដោយ​ទ្បែក​លោក កឹម សុខា​ ខ្លួន​ឯងឯណោះវិញ​​ទេ​ ទើប​នឹងបានរួច​ផុត​​ពីរបបប្រ​ល័យ​ពូជ​សាសន៍ជាមួយប្រជាជនខ្មែរថ្មី​ៗនេះ​​​សោះ​ បែរ​ជាមក​និយាយ​ទំាង​ទទឹង​ទិសថា​ របប​លោក ហ៊ុន​ សែន អន់​ជាង​របបប៉ុលពត​ ទៅ​ទៀត​។​
ការ​ឆ្លុះបញ្ចំង​របស់លោក​ កឹម សុខា​ នេះ យើងយល់​ឃើញថា​ ទោះ​បី​ជាមនុស្ស​វិកលចរិត​ក្ដី ដែលគេ​បាន​ដើរ​តាមផ្លូវសើចរីករាយ​តែម្នាក់​ឯង ក៏គេយល់ថា​​​ នៅលើ​ផ្លូវ​ដ៏​ធំ​ធេង​ លើ​ស្ពានឆ្លង​កាត់​ទន្លេដ៏ធំល្វឹងល្វើយ​ ឃើញ​ទ្បាន​ធំ-​​តូច​ទំនើប​ៗ បើក​ខ្វាត់​ខ្វែង​ ឃើ​ញ​អាគារ​ស្កឹម​ស្កៃរីក​ដុះដាល​ដូចផ្សឹត។ យើ​ងសូម​សួរថា​ បើលោក កឹម សុខា មិនដឹងខុស-ត្រូវ យល់លាមកថាជាផ្កា​​ យល់​បន្លា​ថា​ជា​មុងយ៉ាងនេះ តើសក្ដិសម​នឹងទទួល​ដំណែង​ជាអនុ​ប្រធាន​ទី១រដ្ឋ​សភា​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អាច​ដឹកនាំ​អង្គ​ប្រ​ជុំស្ថាប័ន​​ដ៏​កំពូល​ក្នុង​ឋានៈខ្លួន​ជាប្រ​ធាន​ស្ដីទី នៅពេល​អវត្ដមានរបស់​ប្រ​ធាន​​បាន​ទេ​​​​​?​
នៅ​បណ្ដាប្រ​ទេសស៊ីវិល័យ ដែលមានការអភិវឌ្ឍខ្ពស់ បើ​និយាយតែ​​ផ្ដេះ​ផ្ដាស់ មិនដឹង​ស ខ្មៅ​បែបនេះ គឺ​ប្រាកដ​​ជាត្រូវចុះ​ចេញ​ពីដំ​ណែង​ដោយ​មិនបាច់​ឲ្យ​គេ​ដកទាន់​​ជាមិន​ខាន ព្រោះវា​ជា​ទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនំា​។ ហេតុនេះ​យើង​សួរ​ទៀតថា​ តើ​លោក​ កឹម សុខា ចង់វិល​ទៅរស់​នៅ​ក្នុងរបប​ប្រល័យ​ពូជ​សាសន៏​ទៀតឬយ៉ាងណា?
ក្នុងរបប លន់ នល់​ ដែល​ជារបប​គាំទ្រ​ដោយ​បរ​ទេសសហរដ្ឋ​អាមេរិក​ ​​ហើយ​​បាន​ទម្លាក់​សម្ដេច​​ឪ​ (ព្រះបរមរតនកោដ្ឋ)​ នៅពេល​ព្រះ​អង្គ​កំពុង​ដឹក​នំា​គណបក្សសង្គមរាស្រ្ដ​និយម​​ ​ប្រ​ជា​ជន​កំពុងរស់​នៅ​យ៉ាងសុខស្រួល​ តែបែរជារបបនេះ​ មក​បំផ្លាញ​សេចក្តីសុខក្សេមក្សាន្ត ​សេចក្ដី​សង្ឃឹម​របស់​ប្រ​ជាជន ​ដែលកាល​ណោះ​មាន​ចំនួន​ប្រមាណ​៦-៧លាននាក់​ឲ្យ​រលាយ​សាបសូន្យ​ ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​មួយ​ក្លាយជាទីលាន​មរណៈ​ ហើយលោក​ កឹម សុខា ខ្លួនឯង​នេះ ដែល​បច្ចុប្បន្ន​មានអាយុ​៦១ឆ្នាំ​ យើង​ជឿថា​ បាន​ឃើញ​ប្រទេស​មានសន្ដិភាពមួយ បានធ្លាក់​ចូលក្នុង​ភ្នក់ភ្លើង​សង្រ្គាម​ក្នុងរយៈពេល៥ឆ្នាំ​យ៉ាងខ្លាចផ្សារជាទីបំផុត។ បើដូចេ្នះ​ដើម្បី​រំឭកនូវការ​ចងចំា​របស់​លោក កឹម សុខា​ តើគួរបញ្ជួន​​ឲ្យ​ទៅ​រស់នៅ​ប្រ​ទេស​មួយ​ ដែល​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​​នឹងសង្គ្រាមហែកហួរ​ ឧទាហរណ៍ដូច​ជា​ប្រ​ទេស​ស៊ីរី ឬប្រទេស​ប៉ាលេស្ទីន ដែរ​ឬទេ?​
សរុបសេចក្ដីមក ​ ចំពោះ​មតិ​សាធារណៈ​ពេលឮសូរការ​ប្រកាស​យ៉ាងក្ដែង​ៗ តាមវិទ្យុ​ តាម​សារ​ព័ត៌​មាន​ ​ពីអ្វី​ដែលយើង​បាននិយាយ​នោះ​ ប្រជាពលរដ្ឋទូទៅយល់ថា​ កឹម សុខា​ កំពុង​បំបែក​បំបាក់​មរតកសន្តិភាព និងសាមគ្គីជាតិ​ ហើយកំពុងបង្កនូវ​អសន្ដិសុខជាតិ​ ដែលប្រជា​ជន​​របស់ខ្លួន​កំពុង​រស់​នៅ​យ៉ាងសុខសាន្ដ​ស្កប់ស្កល់​ នឹង​សន្ដិភាព​ឲ្យ​ឈាន​ទៅរកសង្គ្រាម បង្ក​ចលា​ចល​ ប្រជាជន​អ្នករក​ទទួលទានសព្វ​ថ្ងៃ​គេកំពុង​មាន​មោទនភាព​ក្នុងជីវិតរបស់ខ្លួន​ ក្នុង​ការរក​ទទួលទាន​មាន​ទំនិញ​នំាចេញនំាចូល​យ៉ាងរីកស្គុះស្គាយ​ និង​រៀងរាល់ឆ្នាំ លំហូរ​នៃ​អ្នក​ទេស​ចរ​​ពេញពិភព​មក​កាន់ប្រទេស​កម្ពុជា​ ទស្សនា​តាមប្រាង្គ​ប្រា​សាទ​​នានា​​ ដែល​ជាមរតក​ដ៏​ឧត្ដមឧត្ដុង្គ​គ្មានពីរ​ក្នុងលោក​។ តើលោក​ កឹម​ សុខា​​ យល់ទេរឿង​នេះ ​ឬធ្វើជាមិនយល់? ជាពិសេស តើ​បាន​ដឹង​​ថា​ ខ្លួន​ឯង​កំពុង​កំទេច​គណបក្ស​របស់​ខ្លួន​ឯងទេឬអ្វី!​ ៕​

No comments:

Post a Comment