Monday, December 22, 2014

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត នៅ​សាកល​វិទ្យាល័យ​គ្រប់​គ្រង និង​សេដ្ឋកិច្ច

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤និសិ្យតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១.៤៧៨នាក់ ដែល​បានបញ្ចប់​ការ​សិក្សា​របស់​ខ្លួន ដោយជោគជ័យនៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយ មានជ័យបានមកទទួលសញ្ញាបត្រ កាលពីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស និសិ្សតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន ថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិកសិក្សា ទាំងអស់​នៃសាកល​វិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ដែលបានខិតខំយក អស់កម្លាំងកាយចិត្តក្នុងការអប់រំបណ្តុះបណ្តាល និងផ្ទេរចំណេះដល់និសិ្សតទាំងអស់ ប្រកប​ដោយ​ការយក ចិត្តទុកដាក់ ខ្ពស់សំដៅរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងវិស័យ អប់រំនៅកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិ វឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងការប្រើ ប្រាស់មូលធន បញ្ញារបស់​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ជាចក្ខុវិស័យរយៈពេលវែង សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ បទពិសោធន៍ប្រវត្តិសាស្ត្របង្ហាញថា ប្រទេសដែល​ទទួលបាន​ជោគជ័យ​នៅក្នុងការ​អភិវឌ្ឍ​គឺត្រូវចាប់ ផ្តើមពីការយក ចិត្តទុកដាក់ខ្ពស់ការវិនិយោគក្នុងវិស័យអប់រំ ព្រោះធនធានមនុស្សជាប្រភពមិនចេះរីងស្ងួត សម្រាប់ធានានូវកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ព្រមទាំងជាកម្លាំងបន្តវេន ក្នុងការការពារ និងកសាងមាតុភូមិ។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោល នយោបាយពង្រឹងវិស័យអប់រំ និងការបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលជារបៀបវារៈ​ដ៏សំខាន់​បំផុត​សម្រាប់​ឆ្លើយ​តបទៅនឹងបញ្ហាប្រឈមនានា ហើយបានផ្តល់អាទិភាពខ្ពស់ បំផុត ក្នុងការកែទម្រង់និងការអភិវឌ្ឍ វិស័យអប់រំ តាមរយៈការពង្រឹងគុណភាព និងមូលដ្ឋានអប់រំ ។ដើម្បី សម្រេចបានទស្សនទាននេះ យើងត្រូវបន្តបង្កើនបរិមាណ និងលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យបាន ច្រើនថែមទៀត ដែលការលើកកម្ពស់គុណភាពធនធានមនុស្សនេះគឺ ជាកត្តាស្នូល ដែលក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធចាំបាច់ត្រូវបន្តយក​ចិត្តទុកដាក់​តម្រង់​ទិស នៃការងារអប់រំឱ្យកាន់ តែមាន គុណភាព និងត្រូវកសាងបទដ្ឋានផ្សេងៗក្នុងការធានាលើក ស្ទួយវិស័យអប់រំនេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានក្រើនរម្លឹកដល់និសិ្សតទាំងអស់ត្រូវ យកសមត្ថភាព និងចំណេះដឹងប្រកបដោយសីលធម៌ ទៅប្រើប្រាស់ ឱ្យអស់លទ្ធភាព និងឱ្យចំទិស​ដៅក្នុងការប្រកបមុខរបរការងារ ។ មិនតែប៉ុណ្ណោះសូមនិសិ្សតទាំងអស់ កុំបោះបង់ចោលការសិក្សា និងត្រូវ បន្តការសិក្សាស្រាវជ្រាវ ហើយត្រូវចាត់ទុកថា ការរៀន​សូត្រគឺជាដំណើរការ មួយដែលមិនចេះចប់ ដើម្បីដុសខាត់ចំណេះដឹង និងចំណេះ ធ្វើរបស់ខ្លួនម្នាក់ៗឱ្យកាន់តែប្រសើរថែមទៀត។

លោក ណង ថា សាកលវិទ្យាធិការរង និងជានាយកសាខា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា និស្សិតជ័យលាភី​ដែល​ត្រូវទទួលសញ្ញាបត្រចំនួន១.៤៧៨នាក់នេះ មានស្រី ចំនួន៥២១នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥៩នាក់ ស្រី១២នាក់ ថ្នាក់បរិញ្ញាបត្រ១.២៥៥នាក់ស្រី៤៧៦នាក់ និងថ្នាក់ បរិញ្ញាបត្ររង១៦៤នាក់ ស្រី៣៣នាក់៕

No comments:

Post a Comment