Wednesday, March 12, 2014

មោទន​ភាព​​របស់​​សម្តេច​​តេជោ គឺ​ការ​​ប្រែ​ក្លាយ​​តំបន់​​អតីត​​សមរ​ភូមិ​​ប្រយុទ្ធ​​ឲ្យ​ក្លាយ​​ទៅ​ជា​​តំបន់​​អភិវឌ្ឍន៍ និង​​ជាទី​ផ្សារ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​អះ​អាង​ពីស្រុក​បវេល ខេត្ត​បាត់ដំបង់ នា​ព្រឹក​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៤ ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​មាន​នយោបាយ​ប្រជាភិថុតិ​ណា​មួយ​ទេ។ នយោបាយ​របស់​យើង​ជានយោ​បាយ​ជាក់​ស្តែង​ ហើយ​នយោបាយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​យើងបាន និង​កំពុង​ធ្វើ​នៅ​តែជា​នយោ​បាយ​អាទិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុងឱកាស​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ ៥៧ បេ ដែល​ត្រូវ​បានចាត់​ទុក​ជា​ផ្លូវ​យុទ្ធ​សាស្ត្រ​សំខាន់​តភ្ជាប់​ពីផ្លូវជាតិ​លេខ៥ ពី​ខេត្ត​បាត់ដំបង​ទៅកាន់​ព្រំដែន កម្ពុជា-ថៃ តាម​ទីតាំង​ផ្សេងៗគ្នា ដោយ​មានវត្តមាន​លោក​ជំទាវ ពូ ជៀនគួ (Bu Jianguo) ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​ចូលរួម​ផង សម្តេចតេជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា ជា​ការ​សម្ពោធផ្លូវ​ចុង​ក្រោយ​ក្នុង​ចំណោមផ្លូវ​៣ខ្សែ នៅ​ភាគពាយ័ព្យ​ប្រទេសកម្ពុជា​ដែល​សម្ដេច​ធ្លាប់​បាន​ហៅថា ជា «មុំ ចង្ក្រានអភិវឌ្ឍន៍» ដែល​ក្នុងនោះ​រួមមាន​ខេត្តបាត់ដំបង បន្ទាយ​មានជ័យ និង​ប៉ៃលិន ហើយ​ដែលមុននេះ​ខេត្តទាំងបី​ជាសមរភូមិ​ដ៏ក្ដៅគគុក​នោះ។

«មុំចង្ក្រាន អភិវឌ្ឍន៍»ដែល​សម្តេចតេជោ​បានមាន​ប្រសាសន៍ គឺ​សំដៅទៅ​ដល់​ការសាងសង់ ផ្លូវ​បី​ខ្សែ ក្នុងនេះ ផ្លូវទី១ គឺផ្លូវ​ភ្ជាប់​ពី​បាត់ដំបង​ទៅ​ប៉ៃលិន, ផ្លូវទី២ គឺផ្លូវជាតិ​លេខ​៥៧បេ ដែល​មាន​កំណាត់​ផ្លូវ​ទាំងបី​ដែល​សម្ពោធ និងផ្លូវទី៣ គឺផ្លូវជាតិ លេខ៥៩ ដែល​តភ្ជាប់​ពី​កូន​ដំរី ម៉ាឡៃ ទៅ ប៉ៃលិន។ សម្ដេចតេជោ​មានប្រសាសន៍​ឲ្យ​ដឹង​ថា ទិសពាយ័ព្យ នឹង​ទទួ​ល​បាន​ផ្លូវ​១ខ្សែ​ទៀត គឺផ្លូវ​ជាតិ​លេខ​៥៥ ដែល​តភ្ជាប់​រវាង​ទីរួម​ខេត្តពោធិ៍សាត់ ទៅ​ទល់​នឹង​ថ្មដា ព្រំដែន​កម្ពុជា-ថៃ ដែល​ផ្លូវ​នេះ មាន​ប្រវែង ១៨២គ.ម ហើយ​នឹងត្រូវ​បើក​ការ​ដ្ឋាន​សាង​សង់​ខាង​មុខ។ បន្ទាប់​ពីផ្លូវ​ជាតិលេខ​៥៥ គឺ​ចិនបានជួយ​នៅតំបន់​ពាយ័ព្យ​ប្រទេស​កម្ពុជា​នូវ​ផ្លូវ​ដល់​ទៅ​ជាង​៧០០គ.ម ដើម្បី​កម្ពុជា​ភ្ជាប់​ផ្ទៃក្នុង​របស់​ខ្លួន និងភ្ជាប់​រវាង​កម្ពុជា​ជាមួយ​ព្រះ​រាជា​ណា​ចក្រ​ថៃ​ដែល​នេះជានយោបាយ​អាទិភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​តភ្ជាប់​ផ្ទៃ​ក្នុង​របស់ខ្លួន និង​ម្ខាង​ទៀតភ្ជាប់ជាមួយ​ប្រទេស​ជិត​ខាង។

ដោយ​រម្លឹក​ពីគោល​បំណង​ជាក់លាក់ ក្នុង​ការប្រែក្លាយ​តំបន់ អតីត​សមរភូមិ​ប្រយុទ្ធ ឱ្យក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​ជាទីផ្សារ​នោះ សម្តេចតេជោ​បានបង្ហាញ​នូវមោទន​ភាព​យ៉ាង​ខ្ពស់​ដោយ​នៅក្នុងមួយជីវិត​របស់​សម្តេច ដែល​បានប្រមូល​ខ្មែរ ដែល​មាននិន្នា​ការខុសៗ​គ្នាទាំ​ង​អស់​ឱ្យឈប់​វ៉ៃគ្នា ហើយ​មក​អង្គុយ​ធ្វើការ​ជាមួយ​គ្នា។ សម្ដេចតេជោ​ថ្លែងថា «អ្វីដែល​សំខាន់​នោះ នៅ​ត្រង់​ថា គោល​បំណង​ជាក់លាក់​បន្ទាប់ពីកា​រអនុវត្ត នយោបា​យ​ឈ្នះ-ឈ្នះ បង្កើត​ឡើង​នូវ​សន្តិភាព សម្រាប់​តំបន់នេះ​និយាយដោ​យឡែក និង​និយាយ​ជារួម​គឺទូ​ទៅ​ចាប់​តាំង​ពីឆ្នាំ១៩៩៦ ខ្ញុំ​ព្រះ​ករុណាខ្ញុំ មាន​បំណង​យ៉ាង​ខ្លាំង ក្នុង​ការប្រែ​ក្លាយ​តំបន់អតីត​សមរភូមិ ប្រយុទ្ធ​ក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ និងជា​ទីផ្សារ។ ចំណុចនេះ​គឺជាចំណុច​ដែល​យើង​ត្រូវ​មើល​ឃើញ! អតីតកាល​របស់យើង​ទម្រាំ មាន​សុខសន្តិភាព ដែល​កើតឡើង​ដោយ​កម្ពុជា​ខ្លួន​ឯង​ស្វែង​រក ក្នុងឋានៈ​ជាក្មេង​ជំនាន់​ក្រោយ ហើយ​ដែល​ដោះ​ស្រាយ​បញ្ហា​ចំណង​អ្នកមុនបាន​បង្ក​នេះ គឺ​យើង​ត្រូវការ​ធ្វើយ៉ាងណា​ឱ្យតំបន់​អតីតសមរភូមិ​ប្រយុទ្ធ​នោះ ក្លាយ​ទៅ​ជាតំបន់​អភិវឌ្ឍ​ពិត​ប្រាកដ នេះ​ជាចំណុច​សំខាន់ណាស់​សម្រាប់ខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជា​ពលរដ្ឋ​កម្ពុជា ជា​ទូទៅ... ខ្ញុំព្រះ​ករុណា​ខ្ញុំ មាន​មោទន​ភាពមួ​យជីវិត  នៅត្រង់​ការ​ប្រមូល​ខ្មែរ​ដែល​មាន​និន្នាការ​ខុស​គ្នាទាំ​ង​អស់​ឱ្យឈប់​វ៉ៃគ្នា ហើយមកអង្គុយ​ធ្វើការ​ជាមួ​យគ្នា។ អត់​មានប្រើគ្រាប់​កាំភ្លើងមួយ​គ្រាប់​ទេ អត់មា​នយកមនុស្ស​ទៅសម្លាប់​ទេនោះ​គឺជាមោទន​ភាព​បំផុត»។

សម្តេច​តេជោបានមាន​ប្រសាសន៍​ឲ្យដឹង​ថា ទន្ទឹមនឹ​ងការ​យកចិត្តទុ​កដាក់ទៅ​លើវិស័យស​ង្គម និងវិស័​យដទៃ​ទៀតដែ​លទាក់​ទង ទៅនឹ​ងការក​សាងប្រ​ទេស ប៉ុន្តែ​បើគ្មាន​ផ្លូវ គ្មាន​ស្ពាន គ្មាន​ប្រឡាយ​ទឹក គ្មាន​អគ្គិសនី និង​គ្មានធនធានមនុស្សទេ យើងក៏មិន​អាច​ធ្វើអ្វី​បានដែរ។ ចំពោះ​អ្នក​បោកប្រាស់​ធ្វើយ៉ាងណាជា​នយោបាយ​របស់គេ​ដោយឡែក។ ព្រោះពលរដ្ឋ​បាន​បោះ​ឆ្នោត​បញ្ជាក់​អំពីការ​ជ្រើសរើស​នយោបាយ​របស់​ខ្លួន សម្រាប់​បណ្តា​បក្សនយោ​បាយ​កន្លង​ទៅ ហើយ​ក្នុងនោះ​នយោបាយ​របស់ប្រជាជ​នកម្ពុជា​ដើរព្រមគ្នា​នឹងការ​ដោះស្រាយ បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​សង្គម បញ្ហា​អប់រំ និ​ង​វិស័យដទៃទៀត​គឺផ្តោតការ​យកចិត្ត​ទុក​ដាក់​លើ​បញ្ហា​ទាក់​ទង​នឹង​បញ្ហាហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលបាន​នឹងកំពុងធ្វើ និងបន្តធ្វើត​ទៅទៀតជា​នយោ​បាយអាទិ​ភាព​ដែលចរន្តជា​ទូទៅនៃកា​រចង់​បាន​របស់ ប្រជាជន​នៅក្នុងប្រទេ​សរបស់​យើង ក៏ដូចជា​ការ​ចង់​បាន​នៃសហគម​ន៍ទាំង តំបន់​មេគង្គ និង​ទាំង​តំបន់អាស៊ាន​ដែលកំពុង​តែធ្វើកា​រតភ្ជាប់។

ជាមួយ​គ្នានេះតាង​នាម​ឲ្យប្រធាន និង​ប្រធានកិត្តិយស និង​សមាជិក សមាជិកា គណបក្ស​ប្រជា​ជន​កម្ពុជាបានថ្លែងអំ​ណរគុណចំពោះ​ពលរដ្ឋកម្ពុជា​ដែលបាន បោះឆ្នោតជូ​នដែល​នាំឲ្យ​រាជ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុងការ​ដឹកនាំ និងបន្ត​កសាងប្រទេសជា​តិឲ្យមាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្តទៀត​នោះ។

សម្តេចតេជោ​នាយករដ្ឋមន្ត្រីបាន​មានប្រសាស​ន៍ថា ក្នុង​នាម​សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងក្នុង​នាមរូប​សម្តេចផ្ទាល់​ស​ម្តេចសូម​ថ្លែង ​អំណរគុណ​ចំពោះពល​រដ្ឋទាំង​អស់ដែល បានបោះឆ្នោត​គាំទ្រចំពោះគ​ណបក្ស​ប្រជាជន​កម្ពុជា​កាលពី​សម័យបោះ​ឆ្នោត​កន្លង​ទៅដែ​ល​ការបោះ​ឆ្នោតនោះ​ហើយ ដែល​ផ្តលឱកាស​ដ​ល់សម្តេច​បាន​មក​សម្ពោធ​ផ្លូវ​នៅថ្ងៃនេះ។

តាមរយៈ​លោកជំទាវ ឯកអគ្គរដ្ឋទូ​តសាធារ​ណរដ្ឋប្រជា​មានិតចិន​ប្រចាំក​ម្ពុជា សម្តេចតេ​ជោ បាន​ថ្លែងអំណ​រគុណចំ​ពោះរដ្ឋាភិ​បាល និង​ប្រជាជ​នចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​កម្ពុជា ក្នុងវិស័​យជា​អាទិ​ភាព រប​ស់រាជរ​ដ្ឋាភិបា​ល គឺ ទឹក ផ្លូវ ភ្លើង និង​ធនធាន​មនុស្ស។ សម្ដេចតេ​ជោថ្លែង​សំដៅទៅកា​ន់ឯកអគ្គរដ្ឋទូ​ត​ចិន​ថា «ធ្វើ​អគ្គរដ្ឋទូត​ចិន​នៅ​កម្ពុជា ត្រូវដើរជា​មួយនាយ​ករដ្ឋមន្ត្រី​ច្រើន ដោយសារ​តែមាន​សមិទ្ធផល​ច្រើនត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ និង​បើក​ការដ្ឋាន»។ ទាក់ទិ​ននឹង​ទំនាក់ទំន​ងកិច្ច​សហ​ប្រតិបត្តិការ រវាង​កម្ពុជា និង​ចិន​ដែល​បាន​ឈានដល់​ដំណាក់កាល ដៃគូជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ សម្ដេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់ថា កម្ពុជា​នៅត្រូវការ​ទុនយ៉ាង​ច្រើនពីមិ​ត្តចិន ដើម្បីបន្ត​ការ​កសាង​ប្រទេស​ជាតិ​តទៅ​ទៀត។

ឯកឧត្តម ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បានឱ្យ​ដឹងថា នៅតាម​កំណាត់​ផ្លូវ ទាំងបីនេះ មានសាងស​ង់លូគ្រប់​ប្រភេទ ២៥៩ កន្លែង និងស្ពាន៤១កន្លែង ប្រវែង សរុប ៧៣០ម៉ែត្រ។ ផ្លូវនេះអនុវ​ត្តការសា​ងសង់ដោ​យក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន និង​ត្រួតពិនិត្យ​បច្ចេកទេ​សដោយ​ក្រុមហ៊ុន​ក្វាងចូ​វវ៉ានអា​ន បាន​បើកការដ្ឋាន​កាល​ពីថ្ងៃទី​២​១​ខែមីនា ឆ្នាំ២០១១ និង​បញ្ចប់​នៅ​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅ ដែល​តាមការ​គ្រោង​ទុក​ផ្លូវនេះ ត្រូវ​ប្រើរយៈ​ពេល​សាង​សង់ ៤៨ខែ ប៉ុន្តែបាន​បញ្ចប់មុ​នផែ​នការ។

ឯកឧត្តមរ​ដ្ឋមន្ត្រីក្រ​សួងសាធា​រណ​ការ និង​ដឹកជញ្ជូន​បាន​ឱ្យដឹងថា ផ្លូវ​ជាតិលេខ ៥៧បេ គឺ​ជា​ផ្លូវ​យុទ្ធសាស្ត្រយ៉ា​ងសំ​ខាន់ តភ្ជាប់ពីផ្លូវ​ជាតិលេ​ខ៥ រហូត​ដល់ព្រំដែន​កម្ពុជា-ថៃ តាម​ទីតាំង​ផ្សេងៗគ្នា ដែល​មានពលរ​ដ្ឋរស់​នៅអមសងខា​ងផ្លូវ​ដ៏ច្រើន​កុះករ ភា​គច្រើនប្រ​កបរ​បរកសិ​កម្ម ដោយសា​រដីនៅតំ​បន់នេះ មានជីជា​តិល្អ និង​ការធ្វើពាណិ​ជ្ជកម្ម និង​ពលក​ម្មឆ្លង​ដែន។

ការសា​ងស​ង់រួច នូវផ្លូវជា​តិលេ​ខ៥៧បេ ទាំង​បីកំណា​ត់នេះត្រូវ​បានចា​ត់ទុក​ថា បានធ្វើ​សមាហ​រណ​កម្មផ្ទៃក្នុង​បន្ថែម ព្រម​ទាំងបង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង និងការ​ធ្វើ​ដំណើរ រវាងខេត្តបា​ត់ដំប​ងឆ្ពោះទៅព្រំ​ប្រទល់​កម្ពុជា-ថៃ និងតាម​រយៈផ្លូ​វជាតិ​លេខ៥៩ ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ដែលតភ្ជា​ប់គ្នានូវ​តំបន់​ប៉ៃលិន កំរៀង ភ្នំព្រឹក្ស សំពៅលូន ម៉ាឡៃ ទៅ​នឹង​ច្រក​ទ្វារព្រំដែន​ ប៉ោយប៉ែត-អារញ្ញ​ប្រាថេត ហើយតាមរ​យៈ ផ្លូវជា​តិលេ​ខ៥៧ និងផ្លូវ​ជាតិ​លេខ៥ ឆ្ពោះទៅរាជធា​នីភ្នំ​ពេញ។ ផ្លូវជា​តិលេខ​៥៧បេ និងជួយ​សម្រួល​បន្ថែម​ដល់ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ទេសចរណ៍ និងការអភិវ​ឌ្ឍដាំដុះដំ​ណាំកសិ​កម្ម និងកសិ-ឧស្សាហ​កម្ម ដ៏មាន​សក្តានុពល ពិសេស​ដំណាំស្រូវ ដំឡូងមី ពោត សណ្ដែក របស់​ខេត្ត​បាត់​ដំបង និងតំបន់ តា​មបណ្ដាយ​ព្រំដែន​កម្ពុជា ថៃ ជាការរួ​មចំណែ​កយ៉ាងធំ ក្នុងការ​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍសេ​ដ្ឋកិច្ចជាតិ និងកាត់ប​ន្ថយភាពក្រីក្រ របស់ ប្រ​ជាជនកម្ពុជា បា​នយ៉ាង​ឆាប់​រហ័ស​ផងដែរ​។ បច្ចុប្បន្ន នេះខេត្តបាត់ដំបង បាននឹងកំពុ​ងធ្វើសមាហ​រណក​ម្មផ្ទៃក្នុង ដោយខេត្ត​មាន​ផ្លូវក្រាល កៅ​ស៊ូជាច្រើ​នខ្សែ តភ្ជាប់ពី​ទីរួម​ខេត្ត ឆ្ពោះ ទៅកាន់​ទីរួម​ស្រុក​ចំនួន​១៣ ក្នុងចំណោម​ ស្រុក​ទាំង១៤ របស់ខេត្ត។ ដៅយឡែ​ក រាជ​រដ្ឋាភិ​បាល ក៏នៅមាន​​គម្រោង​សាង​ស​ង់ផ្លូវខេត្តលេខ ១៥៧៧​បន្ថែមប្រ​វែង៥៥គ.ម តភ្ជាប់ពី ផ្លូ​វជាតិលេ​ខ៥៧ កាត់តាម​សេកសក និងស្រុ​កសំឡូត ឆ្ពោះទៅច្រក​ទ្វារព្រំដែន ”ច្រក៤០០” ដែ​លបានបញ្ចូល​ក្នុងផែន​ការ​ឆ្នាំ២០១៥ និង​គ្រោងប្រើប្រាស់​ហិរញ្ញប្បទាន ពីសាធារណរ​ដ្ឋប្រជាមា​និតចិន។

គម្រោងនេះ​នឹងបំពេញប​ន្ថែមបណ្ដាញផ្លូ​វ ថ្នល់តំបន់​ពាយ័ព្យ​ទិស និងប​ញ្ចប់ស​មាហរ​ណកម្ម​ផ្ទៃ​ក្នុងរប​ស់ខេត្តបា​ត់ដំបង។ ផ្លូវជាតិ​លេខ៥៧បេ មានប្រ​វែងសរុប ១៧៦៣៥គ.ម បាន​សាង​សង់​ឡើងដោយ​ចំណាយប្រាក់កម្ចី​សម្បទា​នពីសាធា​រណរដ្ឋប្រជា​មានិ​តចិន ៨៩លាន ៩សែន ៨​ម៉ឺនដុល្លារ​អាមេរិក និងថវិកា​បដិភាគមួយចំ​នួនរបស់ រាជរដ្ឋាភិ​បាល​កម្ពុជា ចំណាយ​ទៅ​លើ​កា​រដោះមីន យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ និងដោះស្រាយ​ផលប៉ះ​ពាល់៕

No comments:

Post a Comment