Wednesday, March 12, 2014

បទអត្ថាធិប្បាយ៖ មួយ​​ជីវិត​​របស់​​មេដឹក​​នាំគណ​បក្ស​​ប្រឆាំង​ គិត​​តែ​ម៉្យាង​​គត់ គឺ បង្កច​លាច​ល​សង្គម និង​​បំ​ផ្លាញ​​ជាតិ!

នៅក្រោយពេលជួប​ចរចាគ្នាម្តងៗរវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និងគណ​បក្ស​សង្រ្គោះ​ជាតិ​ គេតែងតែ​កត់​សម្គាល់​ឃើញថា  លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ ជានិច្ចកាល​បាន​បង្ហាញមុខតាមរយៈ​បណ្តាញសង្គមហ្វេសបុករបស់​ខ្លួន ​( Facebook ) ដែល​បាន​លើក​ឡើង​ថា «យើងមិន​ចូលប្រជុំ​សភា​ដាច់ខាត ដរាបណា ការៀប​ចំការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ឡើង​វិញ មិនទាន់​បាន​ដោះ​ស្រាយនោះ»។

ការលើកឡើងរបស់មេដឹក​នាំ​គណបក្ស​ប្រឆាំង ត្រូវ​បានអ្នក​វិភាគ​ឯក​រាជ្យ​​មួយចំនួន​វិភាគ​ថា វាគ្រាន់​តែជាការដោះសារ ឬគ្រាន់តែជាការដោះបំណុល​សន្យា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ចាប់តាំងពីចុងខែកុម្ភៈ រហូត​មក​ដល់ដើមខែ​មីនាឆ្នាំ២០១៤នេះ ទោះបីតំណាងក្រុមបច្ចេក​ទេស​នៃគណៈកម្មការ​ចម្រុះរបស់​​គណ​​បក្ស​​​​ទាំង​ពីរបាន​ដំណើរការ​ចរចា​ មាន​ការ​ឯកភាព​គ្នា​ជា​បន្ត​បន្ទាប់​ ​និង​មានការ​ខ្វែងគំនិតគ្នាមួយចំនួនក្តី ក៏ក្រុមបច្ចេកទេសនៃគណបក្សទាំងពីរ នឹង​នៅ​តែ​បន្ត​​​ជួបចរចា នាថ្ងៃច័ន្ទទី១៧ ខែមីនា ឆ្នាំ២០១៤ ខាងមុខក្តី ប៉ុន្តែបែរជាថ្នាក់​ដឹក​នាំ​របស់​គណ​បក្ស​សង្រ្គោះ​​ជាតិ ជាពិសេស​ លោក សម រង្ស៊ី  ជារើយ​ៗតែងតែ​បោះពាក្យ​សម្តី​តាម​រយៈ​សារ​ព័ត៌​មាន​នានាជាញ៉ឹកញាប់ មាន​ជា​អាទិ៍៖

កាលពីថ្ងៃទី១៨ ខែកុម្ភៈ និង​ថ្ងៃ​ទី​០៣ និង ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៤   សម​ រង្ស៊ី បាន​លើក​ឡើង​ថា ​« ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិន​ព្រមព្រៀង​នៅសប្តាហ៍ខាងមុខ​ចំពោះ​សំណើររបស់​គណ​បក្សសង្រ្គោះជាតិឲ្យប្រើរូបមន្តពីរភាគបី​របស់រដ្ឋសភា ដើម្បីតែងតាំង​សមាជិក​គណៈ​កម្មា​ធិការ​​ជាតិរៀបចំ​ការបោះឆ្នោត​ទេនោះ នឹងមិនមាន​​កិច្ចប្រជុំ​គណៈកម្មាធិការ​គណ​បក្ស​ចម្រុះ​ក្នុង​អនា​គត​​ទៀតទេ  .....ប្រសិនបើគ្មានចម្លើយតបវិជ្ជមាន​ទេមិនចាំបាច់បន្តពិភាក្សាទៀត​ទេ​ ...​យើង​ឈប់​ចរចា...។ល។»។

ការលើកឡើងរបស់​​លោក សម រង្ស៊ី មួយម៉ាត់ណាក៏គម្រាម​​ឈប់​ចរចា ​មួយ​ម៉ាត់​ណា​ក៏ព្រមានយកការមិន​ចូលប្រជុំសភាមក​​​ធ្វើចំណាប់ខ្មាំង​​លើគណបក្សប្រជាជនកម្ពុជា និងមកលើ​រាជ​រដ្ឋា​ភិបា​លដែរ។

គេនៅចាំបានថា កាលឆ្នាំ២០០៤ លោក សម រង្ស៊ី បាន​យល់​ព្រម​លើក​ដៃ​អនុម័ត​វិសោ​ធន​កម្ម​​រដ្ឋធម្មនុញ្ញពី​២ភាគ៣ មក ៥០បូក១ ដោយខ្លួនឯង ប៉ុន្តែ​បច្ចុប្បន្ន​នេះ  បែរជាលោក សម រង្ស៊ី ទាម​ទារ​​ចង់​ធ្វើវិសោធកម្មពី​៥០បូក១ មក​២ភាគ​៣ វិញ។ នេះ គឺជា​ចេតនា​បង្ក​ការ​រាំង​ស្ទះផ្នែក​នយោ​បាយ​ជា​ថ្មីបង្កឡើង​ដោយ​គណបក្ស​ប្រឆាំង​ និង​មាន​បំ​ណង​រុញ​ស្ថាន​ការណ៍​នយោបាយ​ដែល​កំ​ពុង​ល្អប្រសើរ ឱ្យ​វិល​ទៅ​រក​វិបត្តិដូច​ពី​អតីកាល។

កាលពីថ្ងៃទី១០ខែមិនាឆ្នាំ២០១៤ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ថា«គោលជំហរគណបក្សសង្រ្គោះជាតិ​ ទាមទារឲ្យស្ថាប័នគ.ជ.ប​ជាស្ថាប័នធម្មនុញ្ញ និងការ​ជ្រើស​​តាំងសមាសភាព គ.ជ.ប ត្រូវអនុម័តដោយសម្លេង ពីរភាគបី នៃ​សមា​ជិកសភា​ទាំង​មូល...។ល។

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នោះ គណបក្ស​ប្រជា​ជន​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​ ដោយ​បញ្ជាក់​ជំ​ហរថា ជំនួបរបស់គណៈកម្មការ​ចម្រុះ​​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិនៅវិមានព្រឹទ្ធសភា នាថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៤ មិន​អាច​ឈាន​ដល់ការធ្វើសេចក្តីប្រកាសរួមឡើយ។គណៈកម្មការចម្រុះដើម្បី​​សិក្សា និងរៀប​​ចំក្របខ័ណ្ឌ​កំណែ​ទម្រង់​ការបោះឆ្នោត ខាងគណបក្សប្រជាជនកម្ពុជា​ បានឯកភាពឲ្យដាក់ប្រធានបទ​«កំណែ​ទម្រង់​ស្ថាប័ន​រៀបចំការបោះឆ្នោត»ទៅក្នុង​​ក្របខ័ណ្ឌ​កំណែទម្រង់ការបោះឆ្នោត តែមិនឯកភាព ការ​ចែង​អំពីស្ថាប័នរៀបចំការបោះឆ្នោតជាស្ថាប័នធម្មនុញ្ញ ហើយអនុម័តសមាសភាព ស្ថាប័ន​នេះ​ដោយ​សម្លេងពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូលទេ។​ គណបក្សប្រ​ជាជន​​កម្ពុជា មាន​ការ​សោក​ស្តាយ ដោយគណបក្សសង្រ្គោះជាតិនៅតែយកបញ្ហានេះមកធ្វើជាលក្ខខ័ណ្ឌ ដែល​អាច​បង្ក​​ការ​រាំងស្ទះដល់ដំណើរការកំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ។ គណបក្សប្រជាជន នៅតែ​ប្រកាន់ជំហរបន្តការចរចា តាមស្មារតីនៃកិច្ចប្រជុំ​​នាថ្ងៃទី១០ខែមីនាឆ្នាំ២០១៤។

ការទាមទាររបស់គណបក្សសង្រ្គោះជាតិត្រូវឱ្យ​​ស្ថាប័នគ.ជ.ប ជាស្ថាប័ន​ធម្ម​នុញ្ញ គឺមាន​តម្លៃ​ស្មើនឹង​ការទាត់​ចោល​ស្ថាប័ន​ក្រុម​ប្រឹក្សាធម្មនុញ្ញ ដែល​បាន​ធ្វើ​ការ​ប្រកប​ដោយ​សុក្រិតភាព​នាពេល​កន្លង​មក​ ក្នុង​ការ​ដោះស្រាយ​ពាក្យបណ្តឹង និង​ភាព​មិនប្រក្រតី​នានាពាក់​ព័ន្ធ​នឹង​ដំ​ណើរ​ការ​បោះ​ឆ្នោត​នាពេល​កន្លង​មក​ដោយ​ផ្អែក​លើ​គោល​ការណ៍​ច្បាប់នោះ ។

ម៉្យាងទៀត ការ​ទាម​ទារ​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំងចង់​ប្តូរពីរូប​មន្ត​៥០ភាគ​រយបូក​១ មក​២ភាគ​៣វិញនោះ សង្គម​កម្ពុជា​ នឹង​អាចប្រឈម​ជា​មួយ​វិបត្តិដែលនឹង​កើត​មាន​ជា​ថ្មី​ ហើយ​ច្បាប់​សំ​ខាន់ៗជា​ច្រើន​ដែល​ត្រូវ​ការ​អនុម័តអាច​នឹង​ជាប់​គាំង ដោយ​ការ​បដិសេធពី​តំ​ណាង​រាស្ត្រ​គណបក្សប្រឆាំងជាក់​ជា​ពុំ​ខានឡើយ៕

អត្ថបទដោយ៖ លី​ គាំ​

No comments:

Post a Comment