Tuesday, March 07, 2023

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រដល់ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី

 ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រដល់ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី នៅតាមវិទ្យាល័យនានា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សស្រី មានគោលបំណងឱ្យសិស្សស្រីនៅតាមជនបទមានទីកន្លែងស្នាក់នៅ នៅពេលគេមកសិក្សានៅតាមវិទ្យាល័យនានា៕







No comments:

Post a Comment