ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តចឈប់ចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់អ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប្រសិនបើសម្តេចមានការយោគយល់ចំពោះអ្នកនយោបាយដែលមានទោសព្រហ្មទណ្ឌ គឺមានតម្លៃស្មើតិរិច្ឆាន ដោយសារ ពួកគេមួយចំនួននោះបានប្រព្រឹត្តអំពើប្រមាថមើលងាយជូរជាតិ ហួសពីសត្វតិរិច្ឆានទៅទៀត៕
No comments:
Post a Comment