ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យបរទេសទាំងឡាយ ត្រូវគោរពសេចក្តីថ្លៃថ្នូរបស់ប្រជាជនកម្ពុជាផង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោ និងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែកដោយការបាត់បង់ប្អូនស្រី បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួន មកប្រមាថដល់ភរិយា និងគ្រួសារសម្ដេចទៅវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅទូតទាំងអស់ថា តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការប្រមាថមើលងាយទៅលើសូម្បីតែអ្នកដែលបានស្លាប់ទៅហើយនោះ គឺការអនុវត្តច្បាប់ ត្រូវតែមានចំពោះជនទាំងនោះ ហើយសុំបរទេសទាំងឡាយ កុំចោទថា សម្តេចគឺជាជនផ្តាច់ការ ពីព្រោះរឿងនេះ មិនអាចទទួលយកបានជាដាច់ខាត៕
No comments:
Post a Comment