Thursday, March 18, 2021

ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុចដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា

 ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា។ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងទៀតថា សេចក្តីណែនាំទាំង៥ចំណុច នោះរួមមាន៖

១៖ បង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលមាននាយកសាលាជាប្រធាន និងមានការចូលរួមពីសហគមន៍
២៖ តាមដានជាប្រចាំនូវសកម្មភាព និងការចល័តទីកន្លែងរបស់បុគ្គលិកអប់រំក្រោមឱវាទ។
៣៖ សហការជាមួយអាជ្ញាធរដែនដី ដើម្បីតាមដាន និងគ្រប់គ្រងជនចំណូលស្រុក (ថ្មី) រួមទាំងការអនុវត្តវិធានការធ្វើចត្តាឡីស័ក។
៤៖ ក្នុងករណីមានការសង្ស័យ គ្រឹះស្ថានសិក្សាត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន និងត្រូវរាយការណ៍ជូនអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់។
៥៖ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់៕

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖





No comments:

Post a Comment