Thursday, March 18, 2021

ពិធីបើកកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុនឯកជន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅក្នុងភូមិដុំផ្តៅ

 កំពត៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ីនធើថិនមែន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ នាយករងអធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងការពារកោះឆ្នេរ អគ្គនាយកក្រុមហ៊ុន ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកឈូក និងមន្ត្រីជំនាញ។

នៅកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ីនធើថិនមេន ត្រូវអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅលើដី ដែលបានចុះបញ្ជីរួច ដោយឡែកទីតាំងដី (ដីមិនទាន់ចុះបញ្ជី) កំពុងមានទំនាស់ជាមួយអតីតសមាហរណកម្មការពារកោះឆ្នេរ ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពឈូសឆាយកាយព្រំដីបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយទំនាស់ឲ្យបានរួចរាល់សិន៕







No comments:

Post a Comment