Thursday, March 18, 2021

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ អញ្ជើញប្រគល់អង្ករ ម៉ាស់ និងថវិកាដល់សង្កាត់ទាំង៧ ក្នុង ខណ្ឌឫស្សីកែវ

 នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌឫស្សីកែវអញ្ជើញប្រគល់អង្ករចំនួន១១តោន និងម៉ាសចំនួន ៤ម៉ឺនម៉ាស់ ដែលជាអំណោយរបស់លោក ស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ។ ពិធីប្រគល់ ប្រព្រឹត្តនៅមណ្ឌលម៉ូឌែល៥ ដែលអំណោយនេះសម្រាប់ជូនទៅសង្កាត់នីមួយៗដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនិងគ្រួសារដែលមានផ្ទុកជម្ងឺ Covid19 ក៏ដូចជាការ ចូលរួមដោះស្រាយទុក្ខលំបាកក្នុងគ្រានៃវិបត្តិរីករាលដាលរបស់វីរុសកូវីដ១៩ក្នុងសហគមន៍។

អង្ករចំនួន ១១តោន ក្នុងនោះក៏មានម៉ាសចំនួន៤ម៉ឺន ម៉ាស់ ត្រូវបានប្រគល់ជូនសង្កាត់ទាំង៧ និង គណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជាក្នុងមួយសង្កាត់ទទួលបានអង្ករចំនួន១ តោន ម៉ាស់ចំនួន៥០០០ម៉ាស់ ទឹកអាកុល៣០លីត្រ សាលាខណ្ឌ ឬស្សីកែវ ទទួលបានអង្ករ ចំនួន ២តោន ម៉ាសចំនួន៥០០០ម៉ាសនិងថវិកាចំនួន៤លានរៀល និងគណ:ដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជាទទួលបាននូវអង្ករចំនួន ១តោន៕




No comments:

Post a Comment