Thursday, March 18, 2021

អភិបាលរងកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខគ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក

 កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើររដោយលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបានអញ្ជើញ ចុះសាកសួរសុខទុក្ខគ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលចត្តាឡីស័ក ទឹកហូត ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច។

នៅក្នុងឱកាសនោះលោក អម សុភា បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់គ្រូពេទ្យ និងអាជ្ញាធរដែនដីប្រចាំការនៅមណ្ឌលទាំង២ ដែលបានលះបង់ខ្ពស់ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសរួមគ្នាទប់ស្កាត់ជំងីកូវីដ១៩ កុំអោយឆ្លងក្នុងសហគមន៍យើងដោយប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

លោក អម សុភា ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី និងក្រុមគ្រូពេទ្យទាំងអស់ដែលប្រចាំការនៅមណ្ឌលទាំង២ ត្រូវសហការគ្នាយកចិត្តទុកដាក់បន្តទៀតដើម្បីសុខមាលភាពប្រជាពលរដ្ឋអោយសហគមន៍របស់យើងគ្មានការឆ្លងជំងឺកូវីដ១៩។ ក្នុងឱកាសនោះលោក អម សុភា បានឧបត្ថម្ភ ទឹកសុទ្ធ ៥០កេស និងថវិកា ជូនដល់មណ្ឌលចត្តាឡីស័កទឹកហូតរលាប្អៀរ និងស្រុកកំពង់ត្រឡាច ៕





No comments:

Post a Comment