Monday, March 09, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ដែលបានមកដល់ទីនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ដែលបានមកដល់ទីនេះដោយសារពិបាកក្នុងការធ្វើដំណើរដែលមិនសូវមានមនុស្សច្រើនបានទៅដល់។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានណែនាំឱ្យមន្រ្តីជាន់ខ្ពស់កម្ពុជា បន្តចរចាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយច្រកព្រំដែនថៃ ដើម្បីបង្កើនទំនាក់ទំនង ដោះដូរទំនិញទៅវិញទៅមក ដែលនេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងពីររបស់គណបក្សប្រជាជនកម្ពុជាគឺប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់ទីផ្សារនិងការអភិវឌ្ឍ៕







No comments:

Post a Comment