Monday, March 09, 2020

ពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការគណបក្សមូលដ្ឋាន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានរៀបចំតែងតាំងប្រធាន និងសមា
សភាពគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអនុប្រធានគណបក្សខេត្ត ប្រធានអនុប្រធានសាខាបក្សមន្ទីរអង្គ្គភាពជុំវិញខេត្ត ប្រធានអនុប្រធានគណបក្សក្រុងស្រុកក្រុមការងារនិងសមាសភាពគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសរុបចំនួន១១៩នាក់។
នាឱកាស នោះ លោក ម៉ែន ធឿន អនុប្រធានគណបក្សខេត្តបានអានសេចក្តីសម្រេចតែងតាំងលោក ឆាយ លាភា ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និង សេចក្តីសម្រេចកែសម្រួលនិងចាត់មន្រ្តីនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសាធារណការនិងដឹកជញ្ជូនសរុបចំនួន២៧រូបផងដែរ។
បន្ទាប់ពីគណៈអធិបតីប្រគល់ត្រានិងសេចក្តីសម្រេចជូនប្រធានគណបក្សមូលដ្ឋាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួចមក លោក ឆាយ លាភា បានឡើងធ្វើការប្តេជ្ញាចិត្តថាៈ អនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងសហការកសាងធនធានមនុស្សរក្សាចាស់ពង្រីកសមាជិកថ្មីអោយទទួលការគាំទ្រគោលន
យោបាយគណបក្សប្រជាជនកាន់ច្រើន ជាងមុន។ បំរើសេវា និងដោះស្រាយសំណូមពរនិងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា រៀបចំផែនការសកម្មភាពដើម្បីសម្រេចអោយបានតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋា
ភិបាល ។ គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងចង់បំផ្លាញសន្តិភាព និងរាជរដ្ឋាភិស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ប្តេជ្ញាគាំទ្របេក្ខភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គ្រប់ៗអណត្តិ។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិការគណៈកម្មាធិការគណបក្សមូលដ្ឋាននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការសាមគ្គីគ្នាអោយបានល្អ រក្សាអោយបានសមាជិកចាស់ហើយបន្តពង្រីកកំលាំងថ្មីអោយមានការគាំទ្រគោលនយោបាយគណបក្សប្រជាជនកាន់តែច្រើន ហើយត្រូវរៀបចំផែនការសកម្មភាព ដើម្បីសម្រេចអោយបាននូវគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល។ ជាពិសេសត្រូវដោះសំណូមពរចាំបាច់ និងបំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាតាមជំនាញ និងតួនាទីភារកិច្ចរបស់ខ្លួន។

លោក ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ថ្នាក់នាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវជម្រុញអោយសមាជិក សមាជិក ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនទៅពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំ២០២០អោយបានទាន់ពេលវេលាតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាពិសេសគ្រប់ស្ថាប័នត្រូវផ្សព្វផ្សាយអោយមន្ត្រីរបស់ខ្លួននិងប្រជាពលដ្ឋានត្រូវថែរក្សាសុខភាពអោយបានល្អ ដោយស្ថាប័ន និង ភូមិដ្ឋាន មានបរិស្ថាន និង អនាម័យស្អាត ៕



No comments:

Post a Comment