Monday, March 09, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់ក្រមាខ្មែរជំនួសឱ្យការប្រើម៉ាស់វិញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាទាំងអស់ប្រើប្រាស់ក្រមាខ្មែរជំនួសឱ្យការប្រើម៉ាស់វិញដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងដើម្បីជាវិធានការជួយការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនប្រឆាំង និងការរាតត្បាតនៃជំងឺ កូវីដ 19 ផង និងដើម្បីជួយលើកស្ទួយផលិតផលក្រមាខ្មែរផងហើយ ម្យ៉ាង ទៀត ក៏ដើម្បីជួយទប់ស្កាត់ការតំលើងថ្លៃម៉ាស់របស់អ្នកលក់ឆ្លៀតឱកផងនិងជួយលើកស្ទួយផលិតផលក្រមាខ្មែរផង ហើយម្យ៉ាងទៀតក៏ដើម្បីជួយទប់ស្កាត់ការតំលើងថ្លៃម៉ាស់របស់អ្នកលក់ឆ្លៀតឱកាសមួយចំនួនផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង (ក្រុងខេមរភូមិន្ទ)។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការជួយប្រើប្រាស់ផលិតផលក្រមាខ្មែរគឺនឹងជួយធ្វើឱ្យក្រមាខ្មែរលក់ដាច់ថែមទៀត និងម្យ៉ាងទៀតដើម្បីកុំឱ្យម៉ាស់ឡើងថ្លៃ ជាពិសេសអ្នកត្បាញក្រមានឹងកាន់តែមានការងារធ្វើថែមទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅថ្ងៃស្អែកនេះក្នុងឱកាសដែលលោកអញ្ជើញជាអធិប​តី​ចែកសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ លោកនឹងបង់កក្រមាខ្មែរទៀតផងដើម្បីជំរុញការប្រើប្រាស់ផលិតផលខ្មែរ សូមកុំមានការខ្មាស់អៀនព្រោះការបង់កក្រមាក៏ជាទំនៀមទម្លាប់ខ្មែរផងដែរ៕





No comments:

Post a Comment