Thursday, December 19, 2019

កិច្ចប្រជុំត្រៀមទទួលព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក

កំពត៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលក្រុមប្រឹក្សាខេត្តកំពត លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជាអធិបតីភាពក្នុងកិច្ចប្រជុំដើម្បីត្រៀមទទួលព្រឹត្តិ​ការណ៍​ប្រណាំងកង់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅដើមខែមករា ឆ្នាំ២០២០ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមានលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនឹងធ្វើឡើងក្នុងរយៈពេល បីថ្ងៃ ចម្ងាយផ្លូវ ៤៧៤គីឡូម៉ែត្រ ដែលមានគោលដៅដូចខាងក្រោម៖
-នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ការប្រណាំងនឹងចាប់ចេញដំណើរពីតារាសាគរ ឆ្ពោះទៅខេត្តកោះកុង ដោយបញ្ចប់នៅមុខសាលាខេត្តកោះកុង។
-លុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ចាប់ចេញដំណើរពីរង្វង់មូលសាយភូថង កាត់តាមវាលរេញ ចុះមកកាន់ផ្លូវជាតិលេខ៣ រួចឡើងទៅកំពូលភ្នំបូកគោ។
-ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃចុងក្រោយ ក្រុមកីឡាករត្រូវចេញដំណើរពីជើងភ្នំបូកគោ កាត់តាមរង្វង់មូលរូបសំណាកផ្លែទុរេនក្រុងកំពត និងបន្តតាមផ្លូវជាតិលេខ៣៣ សំដៅទៅខេត្តកែប ដោយជិះព័ទ្ធរង្វង់មូលសេះសចំនួនប្រាំជុំ រួចបញ្ចប់នៅមុខសាលាខេត្តកែប៕



No comments:

Post a Comment