Monday, October 07, 2019

លោកស្រី ម៉ែន សំអន ៖ ខ្មែររួមគ្នាជ្រោងទង់សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលឱ្យបានគង់វង្ស

ស្វាយរៀង ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា និងព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង៣៥០០ម៉ែត្រ ចូលទៅរមណីយដ្ឋានប្រាសាទព្រៃបាក់ ស្ថិតនៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកស្រី បានថ្លែងថា ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែយើងមានទួលបុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់ និងទួលយាយដូននៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើ ដើម្បីទុកជាទីកន្លែងទេសចរ ដើរលេងកម្សាន្តផងដែរ។
ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយ សប្បុរសជនទាំងអស់ដែលបា ន រួមចំ ណែ ក ឧបត្ថម្ភ ក្នុងការកសា ងផ្លូវបេតុងមួយខ្សែនេះ ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀ ប ចំពិធីសម្ពោធឆ្លងយ៉ាងអ ធិ កអ ធ ម នាឱកាសនេះ។
នៅតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញពីសំណាក់លោក អឹម សិទ្ធី (បានទទួលមរណភាព) និងលោកស្រី ហង់ ភារី មិនត្រឹមតែកសាងផ្លូវបេតុងមួយនេះទេ គឺមានសាលាបុណ្យ រូបសំណាកព្រះអង្គធំ និងផ្លូវលំជាប់បឹងទៀតផង។
លោកស្រី ម៉ែន សំអន បានបន្តថា សមិទ្ធិផលនានា ក្នុងស្រុកស្វាយជ្រំ ក៏ដូចក្នុង ខេត្ដស្វាយ រៀង ទាំងមូលមានការរីកចម្រើនគ្រប់វិស័យគួរឲ្យក ត់ សម្គាល់ ជាពិសេស លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម ការកែ លម្អ ជួសជុល សំណង់អ គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន តំបន់សេដ្ឋកិច្ចពិសេ ស មាន រោងចក្រឧស្សាហកម្ម ដែលបាន បង្កើត ការងារ ជូន ដល់កម្មករ កម្មកា រិនីចំនួនជិត ប្រាំម៉ឺននាក់ ជូនដល់ កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព រស់ នៅរបស់ ប្រជាជន កាន់តែប្រសើរ ឡើងជា លំដាប់។
ក្នុងពេលនោះដែរ លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់ វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត និងត្រូវរួមគ្នាទប់ស្កាត់រាល់ឧបាយកលដែលក្រុមអគតិមានបំណងអាក្រក់ចង់បង្ករ ចលាចល អសន្តិសុខ អនាធិបតេយ្យ នាថ្ងៃ ០៩ វិច្ឆិកា ២០១៩។
លោកស្រី បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកថ្ងៃនោះ ជាថ្ងៃទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និងជាតិសាសនា៕





No comments:

Post a Comment