Monday, October 07, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣​នាក់ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។
ក្នុងឱកាសជំនួបសំណេះសំណាលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងប្រគល់ iPad ជូនសិស្សនិទ្ទេស A ទាំង៤៤៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១គ្រឿងផងដែរ។ អំណោយនេះជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលតែងបានឧបត្ថម្ភរៀងរាល់ឆ្នាំ ជូនដល់សិស្សនិទ្ទេស A។
សូមបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៦ ហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់កិត្តិយសជូនសិស្សជាប់និទ្ទេស A បានចូលជួបសំណេះសំណាលដោយផ្ទាល់។ ការផ្តល់ឱកាសឱ្យសិស្សនិទ្ទេស A ចួលជួបសំណេះសំណាលដោយផ្ទាល់នេះ ត្រូវបានគេមើលឃើញថា ជាការផ្តល់តម្លៃ និងលើកទឹកចិត្តដ៏ឧត្តុង្គឧត្តមមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្រាប់អ្នកសិក្សា៕






No comments:

Post a Comment