Monday, October 07, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំដល់អភិបាលខេត្ត ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើវិស័យអប់រំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្តទាំងអស់ ត្រូវធ្វើការផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដោយមិនត្រូវទំលាក់បន្ទុកភារភិច្ច នេះឱ្យទៅតែមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ទាំងអស់នោះឡើយ។ លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យអប់រំគឺជាវិស័យអាទិភាពបំផុតពោលគឺទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់បំផុត។ លោក បានប្រសាសន៍ណែនាំបន្ថែម ដល់អភិបាលខេត្តឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់នៅពេលវិភាជន៍ថវិកាត្រូវផ្តោតឱ្យចំទៅលើការអប់រំ និងសុខាភិបាលជាចម្បងដោយផ្ទាល់ តែម្តង៕





No comments:

Post a Comment