Monday, October 14, 2019

លោក ប៉ែន លីណាត បើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០

នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប្រាក សាធារណរដ្ឋឆែក ប្រកបដោយសុវត្ថិភាពដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៃប្រទេសចំនួនបី តំបន់អឺរ៉ុបខាងកើត រួមមានសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។
វត្តមាននៃការអញ្ជើញដល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក Ma rek Libricky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Petra Jensi kova មន្រ្តីនៃនាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ទីក្រុងប្រាក សាធារណរដ្ឋឆែក គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់ប្រទេសអឺរ៉ុបខាងកើតចំនួន៣ គឺសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីនេះ គឺជាការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរឡើងថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនិងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសមានអតីតកាលធ្លាប់ជួយដល់ប្រទេសកម្ពុជា ក្រោយពីរំដោះឆ្នាំ១៩៧៩។
នៅសណ្ឋាគារហ៊ីលតុន ដែលជាទីកន្លែងស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅនិងបំពេញកម្មសិក្សានៅ សាធារណរដ្ឋឆែក។ ជាមួយគ្នា នេះ លោក ក៏បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាជាង២០នាក់ បានចូលជួបសំដែង ការគួរសមក្នុងបរិយាកាសស្និទ្ធស្នាលនិងរាក់ទាក់បំផុត។
មានប្រសាសន៍ទៅកាន់និស្សិត និងប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋឆែក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍លើកឡើង ទាក់ទិនទៅនិងការប្រារព្ធពិធីទទួលទានអំបុក ៩វិច្ឆិកា ដែលកម្ពុជានិងរៀបចំឱ្យមានការទទួលទានអំបុកសាមគ្គី នៅក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី៩វិច្ឆិកា ហើយការទទួលទានអំបុកនោះទៀតសោត គឺធ្វើឡើងក្នុងលក្ខណៈនៃការការពារជាតិ សាសនា និងព្រះមហាក្សត្រ និងម៉្យាងវិញទៀត គឺដើម្បីធ្វើឲ្យតម្លៃស្រូវ អង្ករ ដែលប្រជាកសិករយើងទទួលផលនៅដើមរដូវទទួលបាននូវទិន្នផលខ្ពស់ និងលក់ស្រូវ អង្ករ កាន់តែបានច្រើន។ លោកបានលើកថា កាលពីពេលកន្លងទៅកម្ពុជាបានរៀបចំឱ្យមានការទទួលទាននំបញ្ចុកសាមគ្គីភាព ក្នុងព្រឹត្តិការណ៍នៃការទទួលនំបញ្ចុកកាលពីនោះ ធ្វើឱ្យនំបញ្ចុកខ្មែរល្បីលើ ឆាកអន្តរជាតិផង និងមួយផ្នែកទៀតអ្នកប្រកបរបរលក់នំបញ្ចុកក៏ទទួលបានផលកម្រៃខ្ពស់ផងដែរ៕



No comments:

Post a Comment