Monday, June 03, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទូចឱ្យរួមគ្នាអភិវឌ្ឍលើសមត្ថភាពដើម្បីរួមចំណែកសម្រាប់ការកសាងសង្គមជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គួរជាទីមោទនភាព ដោយមើល​លើទិន្នន័យ​និស្សិត​បញ្ចប់​ការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានបង្ហាញថា​ប្រជាពលរដ្ឋ​កម្ពុជាមានការប្រឹងប្រែង​ចាប់យក​ចំណេះដឹង​ជាខ្លាំង។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់។

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី​ក៏បានទទូចអំពាវនាវឱ្យរួមគ្នាបន្ថែមទៀត​ក្នុងការអភិវឌ្ឍន៍​លើសមត្ថភាព​នេះ ដើម្បីរួមចំណែកសម្រាប់​ការកសាងសង្គមជាតិ។ មួយវិញទៀត ការផ្តល់ឱកាសដល់​ការបណ្តុះបណ្តាល គឺមានភាពស្មើគ្នា ដោយទទួលបានការចេះដឹងដូចៗគ្នា ទោះកូនអ្នកមាន ឬកូនអ្នកក្រ៕



No comments:

Post a Comment