Monday, June 03, 2019

លោក ហ៊ុន ម៉ានី ៖ យុវជនរួបរួមគ្នា ដើម្បីសង្គមជាតិ និងអនាគតរុងរឿងរបស់កម្ពុជា

តាកែវ : លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជេីញសំណេះសំណាលជាមួយសមាជិក​ សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តតាកែវសរុបចំនួន​៥០៩នាក់​ មកពីបណ្តាក្រុង​ ស្រុក​ ទូទាំងខេត្ត នៅសាលមហោស្រពខេត្តតាកែវ​ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់​ លោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវផងដែរ

លោក​ ហ៊ុន​ ម៉ានី​ បានលេីកឡេីងពីមោទនភាពដែលសមាជិក​ សមាជិកាស.ស.យ.ក​ ទូទាំងប្រទេសបានចូលរួមយ៉ាងសកម្ម​ក្នុងសកម្មភាពការងារកន្លងមករបស់ស.ស.យ.ក​ ដែលនាំមកនូវលទ្ធផលគួរជាទីមោទនៈ។

លោកប្រធានស.ស.យ.ក​ បានផ្តាំផ្ញេីដល់សមាជិក​ សមាជិការរួបរួមសាមគ្គីគ្នា ដេីម្បីសង្គមជាតិ និងអនាគតកម្ពុជាទាំងមូល។ កម្ពុជាអាចមានអនាគតរុងរឿងទៅបានលុះត្រាតែយេីងជាយុវជន​ ក៏ដូចជាពលរដ្ឋត្រូវខិតខំអភិវឌ្ឍន៍ខ្លួន​ គ្រួសារ​ និងសង្គម​ និងរក្សាកិត្យានុភាពជាតិលេីឆាកអន្តរជាតិស្របតាមគោលគំនិត​ 3Csគឺ៖
១.​ Cambodianess ៖​ ប្រជាជនខ្មែរតែមួយ
២.​ Competency ៖​ ប្រជាជនពោពេញដោយសមត្ថភាព
៣.​ Compassionate ៖​ ប្រជាជនពោរពេញដោយធម៌៕



No comments:

Post a Comment