Monday, June 03, 2019

កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំ​ផុតចំពោះសុខដុមនីកម្មសាសនាដើម្បីធានាថាកម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសា​ស​នា​ណាមួយកើតឡើ​ងឡើយ។ លោកបានបន្តថា សុខដុមនីយកម្មនៃជនជាតិ និងសា​សនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជា​បច្ចុប្បន្ន ដើម្បីរស់នៅជាមួ​យគ្នាប្រកបដោយភា​ពសុខសាន្ត។
នៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញពិសាអា​ហា​​រស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់ ស្ថិតនៅសង្កាត់បឹ​ងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់រប​ស់​​​​លោកចំពោះបងប្អូនខ្មែរ-ឥស្លាមទោះបីជាលោកជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែងដែលបាន​អ​ញ្ជើញមកជួបជុំជាមួយបងប្អូនខ្មែរ-ឥស្លាមកម្ពុជានាពេលនេះ។ ទន្ទឹមនឹងនោះ បងប្អូនខ្មែរ-ឥ​ស្លា​ម មានទឹកមុខសប្បាយរីករាយជាខ្លាំងនៅពេលឃើញវត្តមានលោកនាយករដ្ឋមន្ត្រីបានអ​ញ្ជើញមកដល់វិហារបឹងកក់៕




No comments:

Post a Comment