Monday, June 03, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៥ខែនៃឆ្នាំ២០១៩នេះ ចំណូលពន្ធរបស់កម្ពុជាមានភាពល្អប្រសើរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចំណូលរយៈពេល៥ខែនេះចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០១៩នេះ គឺជាចំណូលដ៏ល្អ ដែលក្នុងនោះពន្ធផ្ទៃក្នុងរយៈពេល៥ខែមកនេះ​សម្រេចបានរ​ហូតដល់ទៅជាង៥៨% នៃផែនការឆ្នាំ ឯពន្ធគយសម្រេចរហូតទៅដល់ជាង៥៤% នៃផែនការឆ្នាំត្រឹមតែរយៈពេល៥ខែនោះទេ។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះ​ពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសេចក្តីសង្ឃឹមថា ឆ្នាំនេះបើទោះបីជាយើងបង្កើតនពិដាននៃប្រាក់ចំណូលក៏ដោយ ក៏យើងនៅតែធានាថា ផែនការនឹងត្រូវលើស ហើយលោកបានបន្តថា វប្បធម៌បង់ពន្ធនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើងក៏កាន់តែល្អប្រសើរផងដែរ៕



No comments:

Post a Comment