Friday, June 14, 2019

និស្សិត និងប្រជាពលរដ្ឋខ្មែរប្រទេសហុងគ្រី បង្ហាញការគោរព និងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអ​ញ្ជើញមកដល់សណ្ឋាគារស្នាក់នៅគឺមានកូនក្មួយជានិស្សិតនិងបងប្អូនខ្មែរដែលបានមករស់នៅ​ក្នុងប្រទេសហុងគ្រីចាប់តាំងពីឆ្នាំ១៩៨២មក បានមកទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីយ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ កូនក្មួយនិស្សិត បានបង្ហាញនូវក្តីរំភើបនិងសប្បាយរីករាយយ៉ា​​ងខ្លាំងដែលលោកបានផ្តល់ឱកាសឱ្យបងប្អូនកូនក្មួយបានជួបសំណេះសំណាលនិងសួរសុ​ខទុក្ខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់កូនក្មួយទាំងអស់ដែលមានឱកាសបា​នមកសិក្សានៅទីនេះ គឺត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ហើយគោរពច្បាប់ប្រទេសគេឱ្យបានល្អ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងទ​ស្សនកិច្ចសិក្សា ព្រមទាំងចូលរួមមហាសន្និបាតបក្ស និងអមដំណើរលោក ហេង សំរិន នៅប្រទេសនេះ៨ដងមកហើយ គិតចាប់ពីឆ្នាំ ១៩៧៩-១៩៨៤ ដែលនៅពេលនោះ លោកជារដ្ឋមន្រ្តីការបរទេស។ នេះជាលើកទី៩ ហើយក៏ជាលើកទី១ ផងដែរ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា៕











No comments:

Post a Comment