Friday, June 14, 2019

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៣យាងចូល ៨៤ព្រះវស្សា

នៅក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៣ យាងចូល ៨៤ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តាមនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងភរិយា បានថ្វាយសារលិខិតថ្វាយព្រះពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេសជានិច្ចនិរន្តរ៍តរៀងទៅ។
សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖

No comments:

Post a Comment