Friday, June 14, 2019

កម្ពុជា ហុងគ្រី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំដែងកា​រ​គួរសម និងពិភាក្សាការងារជាមួយលោក យ៉ាណូស អាឌែរ (Janos Ader) ប្រធានា​ធិបតី​នៃ​ប្រទេសហុងគ្រី។ ក្នុងជំនួបនោះ លោកប្រធានាធិបតីហុងគ្រី​ បានស្វាគមន៍​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកបានចាត់ទុកដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺជាការ​ពង្រឹង​ទំនាក់ទំនង សាមគ្គីភាពរវាងប្រទេសហុងគ្រី និងប្រទេសកម្ពុជា។ លោកប្រធានាធិបតី ហុ​ង​​គ្រី ក៏បានមានប្រសាសន៍អរគុណដែលប្រទេស​យើងទាំងពីរមានចុះនូ​វកិច្ចព្រមព្រៀង​លើ​ឯកសារសំខាន់ជាមួយគ្នានេះ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដែលលោកបា​នជួបជា​មួ​យ​​ប្រធានាធិបតី ហុងគ្រីនាពេលនេះ។ លោក បានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ​ធ្លាប់មានទំនាក់ទំនងគ្នា ក៏ប៉ុន្តែត្រូវបានកាត់ផ្ដាច់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
តា​​ម​រយៈដំណើរទស្សនកិច្ចជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីនេះ ដែល​ពេលនេះ​លោ​កបានឃើញពីការរីកចម្រើនរបស់ប្រទេសហុងគ្រី។ លោក បានគូស​បញ្ជាក់ថា​ប្រទេស​ហុង​គ្រីធ្លាប់បានជួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ ក្នុងគ្រាដែលកម្ពុជាការលំបាក​ដែលពេល​នោះលោកនៅជារដ្ឋមន្ត្រីការបរទេសវ័យក្មេងក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសហុងគ្រី។ ឥឡូវនេះពេលនេះយើងនឹងបង្កើតស្ថានទូតនៃប្រទេសទាំងពីរដើម្បីពង្រីក និងពង្រឹង​ទំ​នាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសតាមរយៈការចុះហត្ថ​លេ​​ខាចំនួន៣នេះ។ យើងបានឯកភាព និងសហប្រតិបត្តិការលើវិស័យមួយចំនួន​ដូចជា​វិស័​យ​វប្បធម៌ ទេសចរណ៍ វិស័យអប់រំ ហើយកន្លងមកប្រទេសហុងគ្រីក៏ធ្លាប់បានជួយ​បង្កើត​មណ្ឌ​លក្មេងកំព្រានៅប្រទេសកម្ពុជាផងដែរ។
លោកប្រធានាធិបតីហុងគ្រី បានមានប្រសាសន៍ថា ប្រទេសហុងគ្រី បានគាំទ្រប្រ​ទេស​ក​ម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅពេលខាងមុខនោះ។ មិនតែប៉ុណ្ណោះ​លោកក៏​បាន​គាំទ្រកម្ពុជាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យ​សហ​ភាពអឺរ៉ុបផ្តល់ភាពយុត្តិធម៌ចំពោះកម្ពុជា។ លោកប្រធានា​ធិបតីហុងគ្រី ​ក៏បានអរគុណ​លោ​កនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះ ហើយក៏បានថ្វាយព្រះពរ និង​ផ្តាំ​សួរសុខទុក្ខតាមរយៈលោក ហ៊ុន សែន ដល់ព្រះមហាក្សត្រកម្ពុជាផងដែរ។
ក្នុងជំនួបនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពី ក៏បានឯកភាពក្នុងការជំរុញកិច្ចសហប្រ​តិបត្តិ​កា​រ​នៃ​ប្រទេសទាំងពីរអោយកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសថ្នាក់ដឹកនាំនៃ​ប្រទេស​ទាំង​ពី​រក៏បានយល់ស្របទៅនឹងការចូលរួមប្រយុទ្ធប្រឆាំង នឹងបញ្ហាការបម្រែ​បម្រួលអាកាស​ធា​តុ ជាពិសេសការគ្រប់គ្រងនៃធនធានធម្មជាតិដែលជាបញ្ហា​នៃប្រទេសទាំងអស់ត្រូវ​តែយ​ក​ចិ​ត្តទុកដាក់ដើម្បីការរស់នៅរបស់ប្រជាជន៕



No comments:

Post a Comment