Friday, June 14, 2019

លិខិតមិត្តអ្នកអាន៖ចាប់ផ្តើមបោកសាជាថ្មី

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកវិភាគនយោបាយស្រុកខ្មែរដ៏ល្បី ឈ្មោះ ចៅ ចាក់ស្មុគ បានចេញផ្សាយនូវអត្ថបទមួយ ដែលមានខ្លឹមសារដូចតទៅ ទំនងស្រោមសំបុត្រដែលខ្លួនបានរៃអង្គាសកាលពីដើមឆ្នាំដើម្បីរៀបចំដំណើរវិលមកចូលគុកវិញរបស់ សម រង្ស៊ី ចែកគ្នាចាយអស់ហើយមើលទៅ បានជាពេលនេះ មូរ សុខហួរ វានចេញមុខមកប្រកាសម្តងទៀតថា ទណ្ឌិត សម រង្ស៊ី នឹងវិលចូលកម្ពុជានៅអំឡុងខែកញ្ញា ឆ្នាំ ២០១៩ នេះ។ ការប្រកាសនេះដើម្បីយកលេសរៃអង្គាសប្រាក់ពីសកម្ម ជនផ្កាប់មុខរបស់ខ្លួនមួយចំនួនដើម្បីបន្តជីវិតនយោបាយ របស់ខ្លួន។ តាមពិតទៅ សម រង្ស៊ី ក្តី មូរ សុហួរ អេង ឆៃអ៊ាងក្តី គ្មានហ៊ានវិលចូលស្រុកវិញមកដេកគុកឡើយ ព្រោះសុទ្ធតែក្រុមរត់ចោលគុក។ ប៉ុន្តែដោយសារតែខ្វះលុយចាយវាយប្រចាំថ្ងៃ ទើបក្រុមជនក្បត់ជាតិទាំងនេះខំបង្កើត ព្រឹត្តិការណ៍ កុហកបោកប្រាស់ក្រុមសកម្មជនងប់ងុលរបស់ខ្លួន និងដើម្បីចិញ្ចឹមចលនាក្រុមឧទ្ទាម។ តែទាល់តែយូរហ៎ស! បានសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង វិលចូលស្រុកតាមការសន្យា ប៉ុន្តែការសន្យាក្រុមប្រឆាំងបានក្លាយជាបាយឡុកបាយឡទៅហើយ!!


No comments:

Post a Comment