Wednesday, March 13, 2019

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កត្តាសន្តិភាព ធ្វើឲ្យខេត្តកោះកុងអភិវឌ្ឍរីកចម្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សន្តិភាព ជាកត្តាចម្បងបំផុតដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងខេត្តកោះកុងផ្ទាល់តែម្តងដែលមានការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ ទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន។
ថ្លែងក្នុងការចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា ខេត្តកោះកុងដែលមានការអភិវឌ្ឍរីកចម្រើនដូចពេលនេះ គឺបានផ្តើមចេញពីស្ថានភាពប្រទេស ដែលមានសុខសន្តិភាព ជាចំបង។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ក្រៅពីនយោបាយឈ្នះឈ្នះ លោកក៏បានដាក់ចេញនូវយុទ្ធសាស្ត្រពីរបន្ថែមទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ទី១, ប្រែក្លាយអតីតសមរភូមិទាំងអស់ទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ ដែលយើងបានសម្រេចបាន ៩០% រួចហើយ នៅតែប្រហែល ១០%ទៀត ដែលជួបបញ្ហាប្រឈមបណ្តាលមកពីគ្រាប់មីនកប់ក្នុងដីជាដើម។ ទី២, ព្រំដែនសន្តិសភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕





No comments:

Post a Comment